វាលខ្សាច់ទាំង១៦ដែលធំជាងគេបំផុតនៅលើពិភពលោក

វាលខ្សាច់មួយចំនួននៅលើពិភពលោកធំខ្លាំងណាស់ ដោយមានផ្ទៃដីក្រឡារហូតដល់រាប់លានគីឡូម៉ែត្រការ៉េ។ អ្នកទាំងអស់គ្នាមានដឹងទេថា​ តើវាលខ្សាច់ណាដែលធំជាងគេបំផុតនៅលើពិភពលោក? មានផ្ទៃក្រឡាចំនួនប៉ុន្មាន? ដូចនេះ ដែនដីនៃការចែករំលែក សូមបង្ហាញអ្នកទាំងអស់គ្នាដូចខាងក្រោមនេះ៖

១៦) វាលខ្សាច់ដាអ៊ីលុត (Dasht-e Lut)

វាលខ្សាច់នេះមានផ្ទៃក្រឡាសរុប ៥១,​៨០០ គីឡូម៉ែត្រការ៉េ (បណ្តាយ ៤៨០ គីឡូមែត្រ និងទទឹង ៣២០ គីឡូម៉ែត្រ) ដែលស្ថិតក្នុងប្រទេសអ៊ីរ៉ង់។

១៥) វាលខ្សាច់ដាអ៊ីកាវី (Dasht-e Kavir)

វាលខ្សាច់នេះមានផ្ទៃក្រឡាសរុប ៧៧,៦០០ គីឡូម៉ែត្រការ៉េ (បណ្តាយ ៨០០ គីឡូមែត្រ និងទទឹង ៥០០ គីឡូម៉ែត្រ) ដែលស្ថិតក្នុងប្រទេសអ៊ីរ៉ង់។

១៤) វាលខ្សាច់ម៉ូចាវ (Mojave)

វាលខ្សាច់នេះមានផ្ទៃក្រឡាសរុប ១២៤,០០០ គីឡូម៉ែត្រការ៉េ ដែលស្ថិតក្នុងប្រទេសអាមេរិក។

១៣) វាលខ្សាច់ស៊ីមសាន់ (Simpson)

វាលខ្សាច់នេះមានផ្ទៃក្រឡាសរុប ១៤៥,០០០ គីឡូម៉ែត្រការ៉េ ដែលស្ថិតក្នុងប្រទេសអូស្ត្រាលី។

១២) វាលខ្សាច់រីហ្គីស្តាន់ (Registan)

វាលខ្សាច់នេះមានផ្ទៃក្រឡាសរុប ១៤៦,០០០ គីឡូម៉ែត្រការ៉េ ដែលស្ថិតក្នុងប្រទេសអាហ្គានីស្ថាន។

១១) វាលខ្សាច់ដាស់អ៊ីម៉ាហ្រ្គោ (Dasht-e Margo)

វាលខ្សាច់នេះមានផ្ទៃក្រឡាសរុប ១៥០,០០០ គីឡូម៉ែត្រការ៉េ ដែលស្ថិតក្នុងប្រទេសអាហ្គានីស្ថាន។

១០) វាលខ្សាច់ជីបសាន់ (Gibson)

វាលខ្សាច់នេះមានផ្ទៃក្រឡាសរុប ១៥៦,០០០ គីឡូម៉ែត្រការ៉េ ដែលស្ថិតក្នុងប្រទេសអូស្រ្តាលី។

៩) វាលខ្សាច់ថា (Thar)

វាលខ្សាច់នេះមានផ្ទៃក្រឡាសរុប ២០០,០០០ គីឡូម៉ែត្រការ៉េ ដែលស្ថិតក្នុងប្រទេសឥណ្ឌា (៦០%) និងប៉ាគីស្ថាន (៤០%)។

៨) វាលខ្សាច់សូណូរ៉ាន់ (Sonoran)

វាលខ្សាច់នេះមានផ្ទៃក្រឡាសរុប ៣១០,០០០ គីឡូម៉ែត្រការ៉េ ដែលស្ថិតក្នុងប្រទេសសហរដ្ឋអាមេរិក និងម៉ិកស៊ិក។

៧) វាលខ្សាច់ហ្រ្គេតសាន់ឌី (Great Sandy)

វាលខ្សាច់នេះមានផ្ទៃក្រឡាសរុប ៤០០,០០០ គីឡូម៉ែត្រការ៉េ ដែលស្ថិតក្នុងប្រទេសអូស្រ្តាលី។

៦) វាលខ្សាច់ឈីហ៊ុនហាន់ (Chihuahuan)

វាលខ្សាច់នេះមានផ្ទៃក្រឡាសរុប ៤៥០,០០០ គីឡូម៉ែត្រការ៉េ ដែលស្ថិតក្នុងប្រទេសម៉ិកស៊ិក និងអាមេរិក។

៥) វាលខ្សាច់ហ្សេរី (Syrian)

វាលខ្សាច់នេះមានផ្ទៃក្រឡាសរុប ៥២០,០០០ គីឡូម៉ែត្រការ៉េ ដែលស្ថិតក្នុងប្រទេសអ៊ីរ៉ាក់, ស៊ូដង់ និងហ្សេរី។

៤) វាលខ្សាច់គ្រេតវីកថូរៀ (Great Victoria)

វាលខ្សាច់នេះមានផ្ទៃក្រឡាសរុប ៦៤៧,០០០ គីឡូម៉ែត្រការ៉េ ដែលស្ថិតក្នុងប្រទេសអូស្រ្តាលី។

៣) វាលខ្សាច់កាឡាហារី (Kalahari)

វាលខ្សាច់នេះមានផ្ទៃក្រឡាសរុប ៩០០,០០០ គីឡូម៉ែត្រការ៉េ ដែលស្ថិតក្នុងប្រទេសអង់ហ្គូលឡា, បុស្វាណា, ណាប៊ីបៀ និងអាហ្វ្រិកខាងត្បូង។

២) វាលខ្សាច់អារ៉ាប៊ី (Arabian)

វាលខ្សាច់នេះមានផ្ទៃក្រឡាសរុប ២,៣៣០,០០០ គីឡូម៉ែត្រការ៉េ ដែលស្ថិតក្នុងប្រទេសអ៊ីរ៉ាក់, ស៊ូដង់, គុយវ៉ែត, អូម៉ង់, កាតា, អារ៉ាប៊ីសាអូឌីត, សហពន្ធ័អារ៉ាប់រួម និងយេម៉េន។

១) វាលខ្សាច់សាហារ៉ា (Sahara)

វាលខ្សាច់នេះមានផ្ទៃក្រឡាសរុប ៩,២០០,០០០ គីឡូម៉ែត្រការ៉េ (បណ្តោយ ៤,៨០០ គីឡូម៉ែត្រ និងទទឹង ១,៨០០ គីឡូម៉ែត្រ) ដែលស្ថិតក្នុងប្រទេសអាល់ហ្សេរី, ឆាដ, អេហ្ស៊ីប, លីប៊ី, ម៉ាលី, ម៉ូរីតានី, ម៉ូរ់ូកូ, នីស៊េ, ស៊ូដង់ និងទុយណេស៊ី៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia