សព្វថ្ងៃនេះ! តើកម្ពុជាមាន​ទូរទស្សន៍ប៉ុន្មានបុស្តិ៍? វិទ្យុបុស្តី? ទស្សនាវដ្ដី​ប៉ុន្មាន? និង​កាសែតប៉ុន្មាន​?

តាមរយៈ​លិខិត​អបអរសាទរ ក្នុង​ឱកាស​រៀបចំ «​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​» នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ខាង​មុខ​នេះ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​លើក​ឡើង​ថា រហូត​មក​ដល់​បច្ចុប្បន្ន មាន​អង្គភាព​សារព័ត៌មាន​ជាតិ និង​បរទេស ដែល​កំពុង​ផ្សព្វផ្សាយ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​៥៣០​អង្គភាព។

ក្នុង​នោះ កាសែត​ផ្សាយ​ជា​ភាសា​ខ្មែរ មាន​ចំនួន​១៣៩​អង្គភាព កាសែត​ផ្សាយ​ជា​ភាសាបរទេស មាន​ចំនួន ៤៣​អង្គភាព ទស្សនាវដ្ដី​មាន​ចំនួន​៣០៦​អង្គភាព និង​ព្រឹត្តិបត្រ​ព័ត៌មាន មាន​ចំនួន​៤២​អង្គភាព។

​ចំណែក​វិទ្យុ​មាន​ចំនួន​២១១​ស្ថានីយ ក្នុង​នោះ​វិទ្យុ​បរទេស​មាន​ចំនួន ១០​ស្ថានីយ ទូរទស្សន៍​ផ្សាយ​ផ្ទាល់​មាន​ចំនួន​២១​ស្ថានីយ និង​ទូរទស្សន៍​ផ្សាយ​បន្ត​មាន​ចំនួន​១១២​ស្ថានីយ ទូរទស្សន៍​ផ្កាយរណប មាន​ចំនួន​០១ ស្ថានីយ ទូរទស្សន៍​ឌីជីថល (Pay-TV) មាន​ចំនួន​០៥​ស្ថានីយ ទូរទស្សន៍​អនឡា​ញ មាន​ចំនួន ៥៨​អង្គភាព និង​ការិយាល័យ​តំណាង​ទីភ្នាក់ងារ សារព័ត៌មាន​បរទេស ការិយាល័យ​តំណាង​វិទ្យុ​-​ទូរទស្សន៍​បរទេស​ប្រចាំការ​អចិន្ត្រៃយ៍ មាន​ចំនួន​២១​អង្គភាព៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay