ធ្លាប់គេងស្រាតដែរឬទេ? តើគេងស្រាតមានអត្ថប្រយោជន៍អ្វីខ្លះ?

ការ​គេង​ស្រាត ប្រហែល​ជា​អាក្រក់​ស្ដាប់​សម្រាប់​មនុស្ស​មួយ​ចំនួន ប៉ុន្តែ​ បើ​តាម​ការ​សិក្សាស្រាវជ្រាវ​ បាន​រក​ឃើញ​ថា ការ​គេង​ដោយ​មិន​ស្លៀក​ពាក់​អ្វី​ទាំង​អស់ ពិត​ជា​ផ្ដល់​នូវ​គុណ​សម្បត្តិ​ជា​ច្រើន​ដល់​សុខភាពយើង​ទៅវិញ។ អត្ថប្រយោជន៍​ទាំង​នោះ រួមមាន៖

១)ទទួល​ទាន​ដំណេក​បាន​ស្កប់ស្កល់

នេះ​ក៏​ព្រោះ​តែ​ស្បែក​របស់​អ្នក​ទទួល​បាន​ភាព​ត្រជាក់​ស្រួល​ខ្លួន និង​បញ្ចៀស​អ្នក​ពី​ភាព​ស្អុះស្អាប់​នៅ​ពេល​យប់ ដូច្នេះ​ដំណេក​របស់​អ្នក​នឹង​កាន់​តែ​ប្រសើរ​អស្ចារ្យ​ឡើង។

២) មាន​អារម្មណ៍​ល្អ និង​សេរីភាព

ការ​គេង​ស្រាត នឹង​មិន​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ទើសទែង​ឡើយ។

៣) ធ្វើ​ឲ្យ​ស្បែក និង​សក់​លូតលាស់​ល្អ

វា​នឹង​ជួយ​បង្កើន​ការ​ផលិត​សារធាតុ​មេឡានីន និង​ការ​លូតលាស់​នៃ​អ័រម៉ូន។ បន្ថែម​ពី​នេះ ការ​គេង​ស្រាត​ក៏​អាច​ជួយ​ដល់​ក្រពេញ​រំអិល (ឬ​ក្រពេញ​បញ្ចេញ​ជាតិ​រំអិល) បាន​ផង​ដែរ ព្រោះ​តែ​ស្បែក​របស់​អ្នក​អាច​ដក​ដង្ហើម​បាន​ល្អ និង​មិន​ឡើង​កម្ដៅ​នោះ​ឡើយ។

៤) ជំរុញ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​កាន់តែ​ប្រសើរ

សម្រាប់​អ្នក​មាន​ដៃគូ ការ​គេង​ដោយ​ខ្លួន​ទទេ ទំនង​ជា​ទាក់ទាញ និង​បង្កើន​ចំណង់​ផ្លូវភេទ​ជាង​គូ​ស្នេហ៍​ដទៃ​ធម្មតា ដែល​គេង​មាន​សម្លៀក​បំពាក់។

៥) ជួយ​បញ្ចុះ​ទម្ងន់ និង​ធ្វើ​ឲ្យ​សាច់ដុំ​លូត​លាស់

ការ​គេង​ស្រាត ជួយ​ឲ្យ​អ័រម៉ូន​លូតលាស់ ហើយ​ពេល​អ័រម៉ូន​ដំណើរការ​ល្អ នោះ​សាច់​ដុំ​ក៏​រឹងមាំ​ទៅ​តាម​ហ្នឹង​ដែរ ជាពិសេស​នោះ​គឺ​ដំណើរការ​​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​តែ​ម្ដង។

៦) មិន​សូវ​ជា​មាន​ភាព​ស្មុគស្មាញ

រាងកាយ​របស់​អ្នក នឹង​ទទួល​បាន​សីតុណ្ហភាព​ល្អ​សមស្រប ដែល​ជា​ហេតុ​ជួយ​ដល់​ការ​កាត់​បន្ថយ​នូវ​កម្រិត​អ័រម៉ូន Cortisol ឬ​ហៅ​ថា អ័រម៉ូន​ភាព​តានតឹង។

៧) បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​ដៃគូ

ចំណង​ស្នេហា​រវាង​ដៃគូ នឹង​កើន​មាន​ជា​លំដាប់​នៅ​ពេល​អ្នក​ទាំង​ពីរ​ទទួល​បាន​អារម្មណ៍​សាច់​ប៉ះ​នឹង​សាច់ ខណៈ​ដែល​អ្នក​ទាំង​ពីរ​កំពុង​ដេក​ស្រាត។

៨) បង្កើន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

ប្រសិន​បើ​អ្នក​ជា​មនុស្ស​ហ៊ាន​ដេក​ស្រាត នោះ​បាន​ន័យ​ថា អ្នក​ជា​មនុស្ស​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។

៩) ជួយ​ដល់​ចលនា​ឈាម​រត់

ការ​ស្លៀក​ខោអាវ​ក្នុង អាច​រាំង​ស្ទះ​ដល់​ដំណើរការ​ឈាម​រត់ ក្នុង​រាងកាយ​មនុស្ស​បាន។ ដូច្នេះ​ជម្រើស​ល្អ​ដើម្បី​ជួយ​ដល់​ចលនា​ឈាម គឺ​ការ​គេង​ស្រាត​នេះ​ឯង។

១០) មិន​មាន​ឡើយ​នូវ​ជំងឺ​គេង​មិន​លក់

នេះ​ជា​ការ​ណែនាំ​របស់​ក្រុម​វេជ្ជបណ្ឌិត​ទូទៅ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay