អបអរសាទរ! ឆាប់ៗ​នេះថៃ នឹងបើក​ច្រក​អន្តរជាតិ​ថ្មី​មួយ​ទៀត​ជាមួយ​កម្ពុជាហើយ

ច្រក​តំបន់​គីឡូ​១៣ ​ឬ​ច្រក​តំបន់​ភ្នំ​ដី ដែល​ស្ថិត​ក្នុង​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ជាប់​នឹង​ស្រុក​ខ្លងហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃ នឹង​ត្រូវ​ប្រកាស​ផ្លូវការ ដើម្បី​បង្កើត​ជា​ច្រក​អន្តរជាតិ​ថ្មី នា​ពេល​ឆាប់ៗ​ខាង​មុខ បន្ទាប់​ពី​ភាគី​ថៃ​ប្រកាស​ផ្អាក​ម្ដង​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៧។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។

កាល​ពី​ថ្ងៃ​ទី២២  ​ខែ​វិច្ឆិកា  ​ឆ្នាំ​២០១៧  ​លោក ប្រាយុទ្ធ ចាន់អូចា  ​នាយករដ្ឋមន្ត្រី​ថៃ​ បាន​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី  ​ដោយ​បាន​បញ្ចូល​បញ្ហា​នៃ​ការ​បង្កើត​ច្រក​អន្តរជាតិ​ខៅឌិន ( ច្រកគីឡូ១៣ ) ទៅ​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​នោះ​ផង​ដែរ។ លោក​បាន​លើក​ឡើង​ថា ច្រក​តំបន់​មួយ​នេះ  គឺ​មាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​ល្អ​ប្រសើរ ក្នុង​ការ​ប្រែ​ក្លាយ​ពី​ច្រក​តំបន់​អោយ​ទៅ​ជា​ច្រក​អន្តរជាតិ​ទី​២  ​សម្រាប់​ខេត្ត​ស្រះកែវ  ​ប្រទេសថៃ។

លោក​ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី​ថៃ

តាម​ការ​សិក្សា​សម្រាប់​ច្រក​តំបន់​គីឡូ​១៣ ( ច្រក​ខៅឌិន ឬ ​ច្រក​ភ្នំ​ដី ) នា​ឆ្នាំ​២០១៦​កន្លង​ទៅ  គេ​សង្គេត​ឃើញ​អត្រា​ឆ្លងដែន​ទៅ​វិញ ទៅ​មក  ​រវាង​ប្រជា​ពលរដ្ឋ​កម្ពុជា និង​ថៃ គឺ​មាន​ចំនួន​ដូច​តទៅ ​៖ ពលរដ្ឋថៃ  ​ឆ្លង​មក​កម្ពុជា មាន​ចំនួន ​១ ១៥៦ ​នាក់  ​រីឯ​ពលរដ្ឋ​កម្ពុជា  ​ដែល​ឆ្លង​ទៅ​ប្រទេស​ថៃ​មាន​ចំនួន ​១ ០៥៦ ៧៧៥ ​នាក់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត

ប្រភព៖ kleykley.sabay