វិធីរៀនអង់គ្លេសទាំង ១៤ ចំណុច ដើម្បីឱ្យឆាប់ចេះ និងក្លាយជាសិស្សពូកែឆាប់រហ័ស

អង់គ្លេស ជាភាសាមួយដែលកំពុងពេញនិយមប្រទេសកម្ពុជា និងនៅលើពិភពលោក។ សម្រាប់អ្នកខ្លះ ការរៀនភាសាអង់គ្លេស គឺជារឿងងាយស្រួលបំផុត រីឯអ្នកខ្លះវិញ​គឺជារឿងដែលពិបាកខ្លាំង។ ដូចនេះ ចូរអានគន្លឹះក្នុងការរៀនភាសាអង់គ្លេសឆាប់ចេះ និងអាចប្រើប្រាស់បានមានដូចខាងក្រោម៖

១) កត់ត្រាពាក្យថ្មីៗជារៀងរាល់ថ្ងៃ (ពង្រឹងការសរសេរ និងចេះចាំពាក្យ)

នេះជាគន្លឹះសំខាន់ក្នុងការរៀនពាក្យថ្មីៗជាមួយនឹងសៀវភៅ ឬទូរសព្ទ័ដៃ នៅគ្រប់ទីកន្លែង ទាំងនៅសាលា, ផ្ទះ និងនៅខាងក្រៅ។ នៅពេលកត់ត្រារួចអ្នកត្រូវ នៅពេលទំនេរអ្នកត្រូវហ្វឹកហាក់ការសរសេរ និងទន្ទេញពាក្យទាំងនោះ ដើម្បីកុំឲ្យភ្លេច។ 

២) កត់ពាក្យ បិទនៅលើវត្ថុនៅផ្ទះវិធី (ពង្រឹងការសរសេរ និងចេះពាក្យ)វិធីនេះអាចជួយអ្នកចេះពាក្យអង់គ្លេសយ៉ាងឆាប់រហ័ស ដោយគ្រាន់តែសរសេរពាក្យនៅលើក្រដាស រួចបិទនៅលើវត្ថុជុំវិញផ្ទះ គ្រប់ពេលដែលអ្នកធ្វើអ្វី ឬទៅណាមកណា អ្នកតែងតែឃើញពាក្យទាំងនោះគ្រប់ពេលវេលា។

៣) អានសៀវភៅ និងកាសែតជាភាសាអង់គ្លេស (ពង្រឹងការអាន និងចេះពាក្យ)

ការអានជាវិធីមួយល្អផងដែរ ដើម្បីរៀនភាសាអង់គ្លេសឲ្យឆាប់ចេះ តែជាដំបូងអ្នកគួរអានសៀវភៅ ឬកាសែតណាដែលមានពាក្យងាយស្រួលជាដំបូងសិន។

៤) មើលទូរទស្សន៍ និងភាពយន្ត ជាភាសាអង់គ្លេស (ពង្រឹងការស្តាប់)

មើលភាពយន្ត និងកម្មវិធីទូរទស្សន៍ណាដែលមានអក្សរនៅខាងក្រោម (English subtitles) ដើម្បីពង្រឹងការស្តាប់ ដោយគ្រាន់តែអានតាមអក្សរ និងស្តាប់ការនិយាយរបស់គេ។

៥) នៅជុំវិញអ្នកសុទ្ធតែជាជនដើមភាសាអង់គ្លេស (ពង្រឹងការស្តាប់ និងការនិយាយ)

នៅពេលអ្នកចំនាយពេលវេលានៅខាងក្រៅថ្នាក់ជាមួយមិត្តភក្តិរបស់អ្នកដែលជាជនជាតិដូចគ្នា នោះអ្នកប្រហែលជាបាត់បងឳកាសក្នុងអនុវត្តភាសាអង់គ្លេសជាមួយជនជាតិដើមអង់គ្លេសផ្សេងៗទៀត។ ដូចនេះមានន័យថា អ្នកគួររាប់អានមិត្តភក្តិជាជនជាតិដើមអង់គ្លេស ពីព្រោះពួកគេអាចបង្រៀនអ្នកឲ្យនិយាយភាសាអង់គ្លេសដោយមិនមានការអៀនខ្មាសអ្វីឡើយ ទៅកាន់ពួកគេ។

៦) ជ្រើសរើសពេលវេលា ដើម្បីរៀនអង់គ្លេស

អ្នកខ្លះថា រៀនភាសាអង់គ្លេសឆាប់ចេះនៅពេលល្ងាច អ្នកខ្លះថា រៀនភាសាអង់គ្លេសឆាប់ចេះនៅពេលយប់ អ្នកខ្លះថា រៀនភាសាអង់គ្លេសឆាប់ចេះនៅពេលព្រលឹម អ្នកខ្លះថា រៀនភាសាអង់គ្លេសចេះបាននៅពេលព្រឹក និងអ្នកខ្លះថា រៀនអង់គ្លេសឆាប់ចេះនៅពេលរសៀល។ ដូចនេះ ចូរគិតខ្លួនឯង ថាតើពេលណាដែលអ្នកគិតថា នឹងរៀនភាសាអង់គ្លេសឆាប់ចេះជាងគេ?

៧) ស្តាប់ចម្រៀងជាភាសាអង់គ្លេស (ពង្រឹងការស្តាប់)

បន្ថែមពីការមើលភាពយន្ត និងទូរទស្សន៍, ការស្តាប់ចម្រៀងក៏អាចជួយអ្នកឲ្យចេះភាសាអង់គ្លេសយ៉ាងមានប្រសិទ្ធភាពបានដែរ។ ស្តាប់ចម្រៀងអង់គ្លេស ដោយមានអក្សរសម្រាប់មើលបន្ថែម ដើម្បីជួយពន្លឿនអ្នកឲ្យកាន់តែពូកែស្តាប់ថែមទៀត។

៨) ហាត់និយាយភាសាអង់គ្លេស ជាមួយមិត្តភក្តិរបស់អ្នក​ (ពង្រឹងការស្តាប់ និងនិយាយ)

ក្រៅពីអនុវត្តការនិយាយជាមួយជនជាតិដើមអង់គ្លេស អ្នកក៏មិនភ្លេចដែរក្នុងការអនុវត្តនិយាយអង់គ្លេសជាមួយមិត្តភក្តិរបស់អ្នកនៅទាំងនៅក្នុងថ្នាក់ និងនៅក្រៅថ្នាក់ ដោយជ្រើសរើសប្រធានបទមួយដែលអាចនិយាយបាន និងងាយស្រួលសម្រាប់អ្នក។

៩) ថតសំឡេង និងមេរៀនទុក (ពង្រឹងការបញ្ចេញសំឡេង)

វាជាវិធីសាស្រ្តមួយល្អផងដែរសម្រាប់អ្នករៀនភាសាអង់គ្លេសឲ្យពូកែ នៅពេលអ្នកចង់ដឹងពាក្យថ្មីមួយ អ្នកត្រូវអានពាក្យនោះ រួចថតសំឡេងទុក ពីព្រោះនៅពេលក្រោយទៀតអ្នកនឹងអាចភ្លេច។ នៅពេលភ្លេចការបញ្ចេញសំឡេងនោះ អ្នកអាចស្តាប់ការអានរបស់អ្នកឡើងវិញជាការស្រេច។

១០) ស្វែងរកពាក្យថ្មីតាមវចនានុក្រម (ពង្រឹងការអាន និងចេះពាក្យ)

មិត្តដ៏ល្អបំផុត ដែលអ្នកមិនអាចអត់វាបាននោះគឺ វចនានុក្រម។​ តែចូរចងចាំថា វចនានុក្រម មិនមែនសុទ្ធតែត្រឹមត្រូវទាំងអស់នោះដែរ ហើយពាក្យអង់គ្លេសខ្លះក៏មិនទាន់មាន និងពន្យល់បានក្បោះក្បាយដែរ។ ដូចនេះ តម្រូវឲ្យអ្នកចំនាយពេលវេលាច្រើនក្នុងការស្រាវជ្រាវបន្ថែម ដើម្បីស្វែងរកពាក្យទាំងនោះ។ 

១១) រៀនពាក្យ English idioms and phrasal verbs (ពង្រឹងការអាន និងចេះពាក្យ)

វាមិនមែនជារឿងងាយស្រួលទេ ដែលត្រូវចេះពាក្យទាំងអស់នេះ តែសូមចាំថា ប្រសិនបើអ្នកចង់ចេះពាក្យអ្វី ត្រូវចេះប្រឹងប្រែងស្វែងរកពាក្យទាំងនោះ ពីព្រោះធ្វើដូចនេះ អាចងាយចងចាំលឿនបំផុត។

១២) រៀនសរសេរពាក្យ និងប្រយោគរៀងរាល់ថ្ងៃ (ពង្រឹងការសរសេរ និងវេយ្យាករណ៍)

ការសរសេរ គឺជាវិធីល្អបំផុតដើម្បីចងចាំពាក្យ និងត្រឹមត្រូវតាមវេយ្យាករណ៍អង់គ្លេស។ មិនថា អ្នកសរសេរប្រយោគវែង ឬខ្លីក៏ដោយ ត្រូវគិតថា ត្រឹមត្រូវតាមវេយ្យារណ៍ ប្រសិនបើមិនដឹងថ្នាក់នៃពាក្យ អ្នកអាចពិនិត្យមើលវចនានុក្រមឡើងវិញ។

១៣) ប្រាប់គ្រូបង្រៀនពីអ្វីដែលអ្នកចង់រៀន

មិនថា អ្នករៀននៅសាលារដ្ឋ ឬឯកជន អ្នកប្រហែលជាមិនទទួលបានមេរៀន និងអ្វីដែលអ្នកចង់រៀននោះទេ ហើយគ្រូរបស់អ្នកក៏ពិបាកដឹងពីអ្វីដែលអ្នកចង់រៀននោះដែរ លុះត្រាតែអ្នកប្រាប់ពួកគាត់។ ដូចនេះ ចូរបង្ហាញពីអ្វីដែលអ្នកចង់ឲ្យគាត់បង្រៀន និងធ្វើការឆ្លុះបញ្ចាំង ថាតើអ្វីដែលគ្រូបង្រៀនគ្រប់គ្រាន់ហើយឬនៅ ប្រសិនមិនទាន់គ្រប់គ្រាន់ ព្យាយាមបង្ហាញពីតម្រូវការរបស់អ្នកទៅកាន់គ្រូរបស់អ្នកវិញ។

១៤) ចងចាំនូវកំហុសរបស់អ្នក (ពង្រឹងវេយ្យាករណ៍ និងចេះពាក្យថ្មី)

នៅពេលអ្នកប្រើប្រាស់ខុសវេយ្យាករណ៍នៅក្នុងប្រយោគ កុំព្យាយាមបដិសេដវាឲ្យសោះ រហូតដល់គ្រូរបស់អ្នកកែនូវកំហុសនោះ ហើយត្រូវកត់ចំនាំ និងចងចាំទុកកុំឲ្យកើតឡើងម្តងទៀត៕

 

ប្រែសម្រួលដោយ៖លោក ប៊ុត ហេង

ប្រភព៖ skola.co

Leave a Reply

Your email address will not be published. Required fields are marked *