យន្តហោះរបស់​មេដឹកនាំ​លើ​ពិភពលោកទាំង៧រូប​ដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក

ក្រុមហ៊ុន Air Charter Service ដែល​ឯកទេស​ខាង​រៀប​ចំ​វិធីសាស្ត្រ​ធ្វើ​ដំណើរ​សម្រាប់​មេដឹកនាំ​កំពូល​ៗ មហាសេដ្ឋី និង​ខ្សែ​រាជវង្ស នៅ​លើ​ពិភពលោក បាន​លាតត្រដាង​នូវ​ប្រភេទ​យន្តហោះ​របស់​មេដឹកនាំ​មួយ​ចំនួន ដែល​អាចមាន​តម្លៃ​រហូត​ដល់ ១ពាន់​លាន​ដុល្លារ​ឯណោះ​ក្នុង​មួយ​គ្រឿង។

១) លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ មាន​យន្តហោះ​តម្លៃ ១.០៤ ពាន់​លាន​ដុល្លារ​អាមេរិក

យន្តហោះ​របស់​លោកត្រាំ មាន​ឈ្មោះ​ថា Airs Force One ដែលមាន​អាយុ ២៥​ឆ្នាំ។

២) លោក​ប្រធានាធិបតីរុស្ស៊ី វ្លាឌឺមៀ ពូទីន មាន​យន្តហោះ​តម្លៃ ៤៨០ លាន​ដុល្លារ​អាមេរិក

យន្តហោះ​របស់លោកពូទីន ធ្វើឡើង​នៅ​រុស្ស៊ី ម៉ូដែល IL-96-300PU។

៣) លោក​ស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel មាន​យន្តហោះ​តម្លៃ​ជាង ៣១៣ លាន​ដុល្លារ​អាមេរិក

នេះ​ជា​ប្រភេទ​យន្តហោះ​ដ៏​ល្បី​ឈ្មោះ​របស់​អ្នកស្រី ម៉ូដែល Airbus A340-313X VIP។

៤) អតីត​ប្រធានាធិបតី​បារាំង លោក Francois Hollande មាន​យន្តហោះ​តម្លៃ ២៨០​លាន​ដុល្លារ​អាមេរិក

វាជា​ប្រភេទ​យន្តហោះ Airbus A330-200 ដែល​មានបន្ទប់​ជា​ច្រើន ដើម្បី​បម្រើ​ដល់​ការ​ស្នាក់នៅ​របស់​លោក។

៥) លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May មាន​យន្តហោះ​តម្លៃ ២៦០ លាន​ដុល្លារ​អាមេរិក

ជា​ប្រភេទ​យន្តហោះ Airbus A330 ដែល​មាន​លក្ខណៈ​សាមញ្ញ​បំផុត បើ​ប្រៀប​ធៀប​ជាមួយ​យន្តហោះ​របស់​មេដឹកនាំ​ដទៃ​ទៀត។

៦) លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង មាន​យន្តហោះ​តម្លៃ ២៦០ លាន​ដុល្លារ​អាមេរិក

យន្តហោះ​របស់​លោក គឺ Boeing 747-400 របស់​ក្រុមហ៊ុន Air China។

៧) ម្ចាស់​ក្សត្រី Elizabeth II របស់​ចក្រភព​អង់គ្លេស មាន​យន្តហោះ​ច្រើនគ្រឿង ដែលមាន​តម្លៃ​សរុប​ជិត ១០៥ លាន​ដុល្លារ​អាមេរិក

ម្ចាស់ក្សត្រី មាន​យន្តហោះ​ម៉ូដែល BAE-125 ចំនួន ៦​គ្រឿង, BAE-146 ចំនួន ៤​គ្រឿង, ឧទ្ធម្ភាគចក្រ AW109 ចំនួន ២​គ្រឿង និង Sikorsky S-76 មួយ​គ្រឿង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay

error: Content is protected !!