កក្រើកវិស័យសិល្បះ! ទីបំផុត សុគន្ធ និសា បង្ហាញមុខមាត់ស្វាមីរបស់នាងហើយ

​យប់មិញ​នេះ សុគន្ធ និសា នៅ​ឆ្លៀតពេល​ចូលរួម​កម្មវិធី​មួយ​ទៀតផង ទោះបីជា​នាង​ត្រូវ​ចូល​រោងការ​នៅ​ល្ងាច​នេះ​ក្តី មើលទៅ សុគន្ធ និសា ពិតជា​ស្រស់ស្អាត និង​ស្រាយ​ខ្លាំងណាស់​នៅ​ថ្ងៃ​ពិសេស​របស់ខ្លួន​ដែល​នឹង​ចូល​មកដល់​នាពេល​ប៉ុន្មាន​ម៉ោង​ខាងមុខ។

កញ្ញា សុគន្ធ និសា និងអនាគត ស្វាមី សុគន្ធ និសា

​នេះ​គឺជា​មុខមាត់​ពិត​របស់​អនាគត ស្វាមី សុគន្ធ និសា ដែល​កន្លងមក​កម្រ​ឃើញ​អ្នក​ទាំង​២​បង្ហាញមុខ​រួមគ្នា​ខ្លាំងណាស់ សូម្បីតែ​រូបថត Pre Weeding របស់​នាង​ក៏​មិន​បង្ហាញ​ឱ្យគេ​ឃើញ​ដែរ ទោះជា​ដល់​ថ្ងៃ​រៀបការ​ក្តី​ក៏​នាង​ធ្វើ​មិនដឹងមិនឮ។

​មាន​ទស្សនិកជន​ជាច្រើន​ចង់ឃើញ​រូបភាព​ស្អាតៗ​របស់ សុគន្ធ និសា និង អនាគត​ស្វាមី​របស់​នាង នៅក្នុង​ថ្ងៃ​ពិសេស ពីព្រោះ​នាង​គឺជា​តារាចម្រៀង​ដ៏​ល្បី និង​មាន​រូប​សម្រស់​ស្រស់​សោភា ដែលមាន​កន្លង់​ជាច្រើន​ចោមរោម។

កញ្ញា សុគន្ធ និសា និងអនាគត ស្វាមី សុគន្ធ និសា

​សុគន្ធ និសា មិន​ខ្វល់​អ្វី​ទាំងអស់ ល្ងាច​នេះ​នាង​ត្រូវ​ចូល​រោង​ទៅតាម​ប្រពៃណី​ខ្មែរ​ទៅតាម​គម្រោង​ដែល​ខ្លួន​បាន​គ្រោងទុក​ហើយ មាន​មិត្តភក្តិ​ក្នុង​និង​ក្រៅ​សិល្បៈ ជាច្រើន​សុទ្ធតែ​ជូនពរ​នាង​គ្រប់ៗ​គ្នា​ដែល​សម្រេចចិត្ត​រៀបការ​នៅក្នុង​វ័យ ៣៤ ឆ្នាំ។

​គួរបញ្ជាក់​ផងដែរ​ថា មង្គលការ​របស់ សុគន្ធ និសា ដែល​និង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៧ នៅក្នុង​សណ្ឋាគារ​ដ៏​ប្រណិត និង​មាន​អញ្ជើញ​មិត្តភក្តិ ក្នុង​និង​ក្រៅ​សិល្បៈ​ជាច្រើន​ចូលរួម ដែល​មង្គលការ​នេះ​ត្រូវបាន​គេ​អ្នក​ជិតស្និទ្ធ​ជាមួយ​នាង​បង្ហើប​ប្រាប់ថា មិនតិចជាង ១០ ម៉ឺន​ដុល្លារ​នោះទេ ។ បន្ទាប់ពី​រៀបការ រួច គូ​ស្វាមី​មួយគូ​នេះ​ត្រៀម​នាំគ្នា​ចេញទៅ​ក្រេប​ទឹកឃ្មុំ​នៅ​កោះ ម៉ា​ឌី​វ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular