អត្ថប្រយោជន៍ផ្លែស្វាយចន្ទីទាំង៨ចំនុចដែលអ្នកទាំងអស់គ្នាមិនធ្លាប់បានដឹង

មានមនុស្សមិនតិចទេដែលធ្លាប់ស្គាល់ផ្លែស្វាយចន្ទី និងថែមទាំងញុំាវាទៀតផង។ ជាពិសេសនោះអ្នកដែលរស់នៅតាមតំបន់ទីជនបទ គឺពិតជាស្គាល់ច្បាស់តែម្តង ប៉ុន្តែមិនដឹងថាវាមានប្រយោជន៍អ្វីខ្លះនោះទេ បើក្រៅពីរសជាតិរបស់វានោះ។

ដូច្នេះយើងនឹងចែករំលែកអំពីអត្ថប្រយោជន៍របស់វា ដល់អ្នកទាំងអស់គ្នាតាមរយៈ ៨ចំណុចខាងក្រោមនេះ៖

១)​ ផ្លែស្វាយចន្ទីជួយកាត់បន្ថយកូឡេស្តេរ៉ុលមិនល្អ

ដោយសារតែវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមិនត្រឹមតែជួយបន្សាបរ៉ាឌីកាល់សេរីដែលធ្វើការហួសប្រមាណនៅក្នុងខ្លួនប៉ុណ្ណោះទេ វាថែមទាំងជួយកម្ចាត់កូឡេស្តេរ៉ុលមិនល្អទៀតផង។ 

២) ជួយកាត់បន្ថយការលើសសម្ពាធឈាម

មួយក្នុងចំណោមអត្ថប្រយោជន៍នៃផ្លែស្វាយចន្ទីគឺជួយកាត់បន្ថយសម្ពាធឈាមខ្ពស់។ ជាមួយគ្នានេះដែរក្រុមអ្នកជំនាញបាននិយាយថាសម្ពាធឈាមខ្ពស់វាអាចបំផ្លាញដល់សរីរាង្គមួយចំនួនរបស់រាងកាយរួមទាំងតម្រងនោមផងដែរ។ ម្យ៉ាងទៀតសម្ពាធឈាមខ្ពស់អាចនឹងមានហានិភ័យនៃជំងឺបេះដូងទៀតផង។ 

៣) ជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ

នៅក្នុងផ្លែស្វាយចន្ទីត្រូវបានគេរកឃើញថាមានផ្ទុកវីតាមីនC ដែលជាសារធាតុចិញ្ចឹមគួរឲ្យចាប់អារម្មណ៍។ ម្យ៉ាងទៀតផ្លែស្វាយចន្ទីថែមទាំងជួយកាត់បន្ថយការប្រឈមទៅនឹងជំងឺផ្តាសាយ និងបញ្ហាសុខភាពផ្សេងៗដែលកើតឡើងដោយបាក់តេរី និងវីរុស។

៤) ជួយរក្សាភ្នែកឲ្យមានសុខភាពល្អឬមើលឃើញច្បាស់

សារធាតុចិញ្ចឹមដ៏ល្អសម្រាប់ភ្នែកដែលត្រូវបានរកឃើញនៅក្នុងផ្លែស្វាយចន្ទីនោះគឺវីតាមីន A ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ មិនត្រឹមតែប៉ុណ្ណោះអ្នកជំនាញបាននិយាយថាវីតាមីនA ដែលមានក្នុងផ្លែស្វាយចន្ទីក៏ជួយការពារការស្រវាំង ឬមើលមិនច្បាស់ដែលទាក់ទងទៅនឹងភាពចាស់ឬហៅថានៅពេលដែលមានអាយុច្រើន។

៥) ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក

ពីព្រោះតែសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែស្វាយចន្ទីជួយធ្វើឲ្យរ៉ាឌីកាល់សេរីនៅក្នុងរាងកាយអសមត្ថភាពមុនពេលវាបំផ្លាញកោសិកាដែលមានសុខភាពល្អ និងបង្កើតឲ្យមានកោសិកាមហារីកកើតឡើង។

៦) ជួយការពារពីការទល់លាមក

ដោយសារតែវាមានផ្ទុកជាតិសរសៃហ្វៃបឺ (fiber) ដែលវាជួយកាត់បន្ថយការទល់លាមក និងកាត់បន្ថយអត្រានៃជំងឺឬសដូងបាតផងដែរ។

៧) ជួយធ្វើឲ្យស្បែកមើលទៅក្មេង និងមិនឆាប់ចាស់

ប្រភេទប្រូតេអ៊ីនដែលមាននៅក្នុងផ្លែស្វាយចន្ទីដូចជាវីតាមីនCគឺជួយប្រឆាំងភាពចាស់ និងថែរក្សាស្បែកឲ្យទន់ និងធ្វើឲ្យស្បែករលោងមិនមានស្នាមជ្រួញទៀតផង។

៨) ជួយឲ្យសក់លូតវែង

ផ្លែស្វាយចន្ទីវាមិនត្រឹមតែជួយដល់សុខភាពរបស់អ្នកប៉ុណ្ណោះទេ តែវាថែមទាំងជួយដល់សម្រស់់របស់អ្នកដោយប្រឆាំងទៅនឹងបញ្ហាសក់ និងបញ្ហាស្បែកក្បាលទៀតផង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload