សេចក្តីជូនដំណឹង! ​បរិវេណ​ប្រាសាទ​អង្គរវត្តមួយចំនួន នឹង​ត្រូវ​បិទនៅថ្ងៃនេះ

នៅ​ថ្ងៃ​សុក្រ ទី​៨ ខែ​ធ្នូ ​ឆ្នាំ២០១៧​ខាងមុខ​នេះ បរិវេណ​ទស្សនា​មួយ​ចំនួន​នៅ​ប្រាសាទ​អង្គរវត្ត នឹង​ត្រូវ​បិទ​ជា​បណ្ដោះអាសន្ន ចាប់​ពី​ម៉ោង ១២ ថ្ងៃ​ត្រង់ ដល់​ម៉ោង ៥:៣០ នាទី​ល្ងាច។

ការ​បិទ​នេះ គឺ​ដើម្បី​យក​ទីតាំង​រៀបចំ​កម្មវិធី​ថតរូប ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ជិត ៣ពាន់​នាក់ នៅ​ទីតាំង​វាលស្មៅ​ក្នុង​កំពែង​ទី៤ នៃ​ប្រាសាទ​អង្គរវត្ត ក្នុង​ឱកាស​ខួប​លើក​ទី​២៥ (ថ្ងៃទី១៤ ធ្នូ ឆ្នាំ១៩៩២ ដល់ ថ្ងៃទី​១៤ ធ្នូ ឆ្នាំ​២០១៧) នៃ​ការ​ដាក់​បញ្ចូល​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

ការ​រៀបចំ​នេះ មាន​ការ​សហការ​គ្នា​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​បេតិកភណ្ឌ អាជ្ញាធរ​ជាតិ​អប្សរា សហភាព​សហព័ន្ធ​យុវជន​ខេត្ត​សៀមរាប អាជ្ញាធរ​ខេត្ត​សៀមរាប មន្ទីរ-អង្គភាព វិស័យ​ឯកជន ដៃ​គូ​អន្តរជាតិ និង​សិស្ស-និស្សិត​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay