ចង់កម្ចាត់ចៃលើក្បាលចេញគ្មានអ្វីពិបាកនោះទេ ប្រសិនធ្វើតាមវិធីនេះ

បើនិយាយពីចៃដែលមាននៅលើក្បាលគឺដូចជាធម្មតាទៅហើយ! ពីព្រោះថាវាកើតឡើងភាគច្រើនចំពោះមនុស្សវ័យជំទង់ ឬក្មេងៗ ដែលនៅតាមទីជនបទជាដើម ហើយវាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការលេងជាមួយគ្នា នៅជិតគ្នា ឬគេងជិតគ្នាជាដើម ហើយវាឆ្លងពីអ្នកដែលមានចៃស្រាប់ទៅអ្នកដែលមិនមាន។

ម្យ៉ាងវិញទៀតវាកើតមានឡើងយ៉ាងរហ័ស និងមានហានិភ័យនៃការឆ្លងរោគផងដែរ។ ហើយមួយវិញទៀតនោះការប្រើប្រាស់សាប៊ូកក់សក់កម្ចាត់ចៃខ្លះ វាពុំមានប្រសិទ្ធភាពក្នុងការបំបាត់ចៃបានល្អនោះទេ។ លើសពីនេះទៅទៀតប្រសិនបើវានៅតែបន្តកើតច្រើនទៅៗ នោះវានឹងមិនមែនជារឿងល្អសម្រាប់អ្នកទេ។

ហេតុដូចនេះយើងនឹងបង្ហាញពីវិធីសាស្រ្តក្នុងការកម្ចាត់ចៃនៅលើក្បាលចោលមួយរំពេច តាមបែបធម្មជាតិដោយមិនចំណាយលុយច្រើនទៀតផង!

គ្រឿងផ្សំរួមមាន៖

  • ក្រាសសិតចៃ ឬហៅថាស្និតសិតចៃ
  • ទឹកថ្នាំខ្ពុរមាត់
  • ទឹកខ្មេះពណ៌ស
  • ប្លាស្ទិចសម្រាប់គ្របក្បាល
  • កន្សែង

វិធីធ្វើ៖

  • ដំបូងលាងសម្អាតក្បាលរបស់អ្នកដោយប្រើទឹកថ្នាំខ្ពុរមាត់ ហើយបន្ទាប់មកយកថង់សម្រាប់គ្របក្បាលមកគ្របលើសក់របស់អ្នក រួចទុករយៈពេល១ម៉ោង(សត្វចៃលើក្បាលនេះវាមិនចូលចិត្តក្លិនជីអង្កាមនេះទេ)។

  • ជំហានបន្ទាប់លាងសក់របស់អ្នកចេញជាមួយនឹងទឹកខ្មេះពណ៌សដើម្បីកម្ចាត់ពពួកពងរបស់ចៃចេញ ហើយគ្របសក់របស់អ្នកជាមួយនឹងថង់គ្របក្បាលម្តងទៀត។ ចុងក្រោយកក់សម្អាតសក់ចេញជាមួយសាប៊ូកក់សក់ធម្មតារបស់អ្នក និងយកក្រាសសិតចៃមកសិតដើម្បីឲ្យចៃ ឬពងរបស់វារបូតមកតាមក្រាស។

  • ហើយអ្នកត្រូវយកទឹកខ្ពុរមាត់នោះមកបាញ់នៅលើសក់មុនពេលចេញទៅក្រៅ ឬមុនពេលកូនៗរបស់អ្នកទៅសាលា

ចំណាំ៖ ការអនុវត្តន៍បែបនេះវាមិនមានផលប៉ះពាល់ដល់អ្នក ឬកូនៗរបស់អ្នកដូចជាផលិតផលគីមីផ្សេងៗនោះទេ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload