ក្រុមហ៊ុនបោះទុន១០០លានដុល្លារ ដើម្បីយកស្វាយចន្ទីកម្ពុជាទៅលក់នៅកូរ៉េ

ក្រុមហ៊ុនចំនួន៣ បានសម្រេចចិត្តវិនិយោគរួមគ្នាបោះទុនទឹកប្រាក់ប្រមាណ១០០លានដុល្លារ ដើម្បីធ្វើផលិតផលកម្មនិងនាំចេញគ្រាប់ស្វាយចន្ទីរទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅឆ្នាំក្រោយ។

ក្រុមហ៊ុន​វិនិយោគទុន​កម្ពុជា-ម៉ាឡេស៊ី ខេ​ម​ឃេ​ស៊ូ និង​ក្រុមហ៊ុន​របស់​កូរ៉េ ណា​រូ​ម៉ា​រី​ន បានចុះ​អនុស្សរណៈ​ ​វិនិយោគប្រមាណ ១០០លាន​ដុល្លារ​អាមេរិក ដើម្បីធ្វើផលិកម្មនិងនាំចេញ​គ្រាប់ស្វាយចន្ទីរ ទៅប្រទេសកូរ៉េ។

កិច្ចព្រមព្រៀង​ពេលនេះ​គឺមាន​រយៈពេល១ឆ្នាំ ហើយ​ក្រុមហ៊ុន​នឹង​សម្លឹងមើល​ទៅលើ​ផលិតផល កសិកម្មផ្សេងៗទៀត​ផងដែរ​បន្ទាប់ពី​គ្រាប់ស្វាយចន្ទីរ។

ក្រុមហ៊ុនបាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ សមាគម​កសិករ​ដាំ​ស្វាយចន្ទីរ ដែលមាន​ទំហំ​ផ្ទៃដី​ដាំ​ដុះ​ប្រមាណ​ជាង៣ម៉ឺន​ហិច​តា​រូ​ច​ហើយ។

នៅ​ឆ្នាំ២០១៨ខាងមុខ ក្រុមហ៊ុន​ត្រូវការ​គ្រាប់ស្វាយចន្ទីរ​ប្រមាណ១ពាន់​តោន​ជាមុនសិន ដោយសារ​នូវ ​មានការ​ព្រួយបារម្ភ​ផងដែរ អំពី​កម្លាំង​របស់​កសិករ​ក​ម្ពុ​ជា​មិនអាច​ផលិត​បាន ប៉ុន្តែ​តាម​តម្រូវការ​គឺមាន​ច្រើនជាង​នេះ។

កន្លងទៅនេះ កម្ពុជា​បានបានលក់គ្រាប់ស្វាយចន្ទីឲ្យ​ក្រុមហ៊ុន​ស្វាយចន្ទី១របស់វៀតណាម តែមួយគត់ ប្រមាណ១០០ ០០០ ខណៈដែលកម្ពុជា អាចផលិតបានប្រមាណ ១០៤ ២៦៨​តោន ។

គួរជម្រាបផងដែរថា កម្ពុជា នឹងអាចបង្កើន​ការនាំចេញ​គ្រាប់ស្វាយ​ចន្ទីឲ្យ​បាន១​លាន​តោន នាពេលខាងមុខនេះ ដ៏ខ្លី នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!