ពុទ្ធោ! ដំរី​ដែល​សម្ដែង​ក្នុង​រឿង “កែង​ឆេះ​ជង្គង់​ហោះ” សម្លាប់​ម្ចាស់​ស្លាប់​ភ្លាមៗ

ដំរី​មួយ​ក្បាល​ដ៏​ល្បី​របស់​ថៃ​ឈ្មោះ Phlai Ekasit ដែល​ធ្លាប់​បង្ហាញ​មុខ​ជាមួយ​តារា​សម្ដែង Tony Jaa ក្នុង​រឿង “កែង​ឆេះ​ជង្គង់​ហោះ” បាន​យក​ភ្លុក​ជល់​ម្ចាស់​ជា​អ្នក​ថែ​រក្សា​ឲ្យ​ស្លាប់​ភ្លាមៗ កាល​ពី​ថ្ងៃ​​ចន្ទ​កន្លង​ទៅ។

ដំរី Phlai Ekasit

ជន​រង​គ្រោះ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា Somsak Riangngern អាយុ​៥៥​ឆ្នាំ ធ្លាប់​បាន​ថែ​រក្សា​ដំរី​មួយ​ក្បាល​ខាង​លើ​​នៅ​ក្នុង​សួន​សត្វ​​ទីក្រុង​ឈៀងម៉ៃ អស់​រយៈ​ពេល​ជាង ១០​ឆ្នាំ​មក​ហើយ។

លោក Somsak Riangngern និង​ដំរី Phlai

បើ​តាម​សាក្សី​នៅ​ទីនោះ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើត​ហេតុ លោក Somsak បាន​បញ្ចុក​ចំណី ហើយ​ដោះ​ច្រវាក់​ជើង​ឲ្យ​ដំរី មុន​យក​វា​ទៅ​ងូត​ទឹក។ តែ​មិន​ជា​យ៉ាង​ម៉េច ដំរី Phlai បែរ​ជា​វាយ​ប្រហារ​លោក Somsak ដោយ​យក​ភ្លុក​ចាក់​សម្លាប់​គាត់​ទៅ​វិញ។ អ្វី​ដែល​គួរ​សង្វេគ​គឺ​ថា ប្រពន្ធ​របស់​ជន​រងគ្រោះ​ក៏​កំពុង​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​នោះ​ដែរ ឈរ​មើល​ប្ដី​​របស់​គាត់​ត្រូវ​ដំរី​សម្លាប់​យ៉ាង​អាណោចអាធ័ម​ជា​ទី​បំផុត។

កន្លែង​កើត​ហេតុ

មក​ទល់​នឹង​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់​ថា​តើ​អ្វី​បណ្ដាល​ឲ្យ​ដំរី​ដ៏​ធ្លាប់​តែ​ស្លូតបូត​មួយ​នេះ​ប្រែ​ក្លាយ​ជា​សាហាវ​យ៉ាង​ដូច្នេះ​ទេ៕

ដំរី Phlai Ekasit ថតក្នុងរឿងកែងឆេះ

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay

error: Content is protected !!