អាហារដែលកំចាត់ការឈឺក្បាល វិលមុខ អស់កម្លាំង ល្ហិតល្ហៃ គេងមិនលក់!

មនុស្សមួយចំនួនតែងតែយល់ថាអាការឈឺក្បាលវិលមុខ អស់កម្លាំងល្ហិតល្ហៃបណ្តាលមកពីការធ្វើការលើសកម្លាំងធ្ងន់ហួសប្រមាណ ប៉ុន្តែការពិតទៅក្រៅពីបញ្ហានេះ ការដែលរាងកាយរបស់អ្នកខ្វះខាតសារជាតិចិញ្ចឹម និងវីតាមីនបំប៉នរាងកាយក៏អាចធ្វើឱ្យអ្នកកើតមានអាការអស់ទាំងនេះដែរ។

ជំនួសឱ្យការប្រើប្រាស់ថ្នាំពេទ្យច្រើនហួសហេតុនាំតែខូចសុខភាព ថ្ងៃនេះយើងនឹងលើកយកអាហារមួយចំនួនដែលអាចធ្វើឱ្យអ្នកអស់កង្វល់ពីបញ្ហា ឈឺក្បាល វិលមុខ អស់កម្លាំង និងគេងមិនលក់បានយ៉ាងមានប្រសិទ្ធភាពដោយបំពេញនូវសារធាតុ និងវីតាមីន ២ ដូចខាងក្រោមនេះ៖ 

១) សារធាតុម៉ាញ៉េស្យូម

សារជាតិម៉ាញ៉េស្យូម បង្កើតឱ្យមានប្រតិកម្មគីមីផ្សេងៗគ្នាជាង ៣០០មុខនៅក្នុងរាងកាយរបស់មនុស្ស ដែលអាចជួយបម្លែងចំណីអាហារទៅជាថាមពល និងបង្កើតប្រូតេអ៊ីនថ្មីចេញពីអាស៊ីតអាមីណូ។ ទាំងនេះជាមូលហេតុដែលវាត្រូវបានគេប្រើប្រាស់ដើម្បីបំបាត់អាការតានតឹង  ថប់បារម្ភ   និងប្រឆាំងការអស់កម្លាំង។

ម្យ៉ាងវិញទៀតម៉ាញ៉េស្យូមអាចការពារអាការឈឺក្បាលញឹកញាប់ និងជួយព្យាបាលការឈឺក្បាលប្រកាំងបានផងដែរ។ ប៉ុន្តែនៅពេលដែលរាងកាយរបស់អ្នកខ្វះជាតិម៉ាញ៉េស្យូមអាចធ្វើឱ្យសារធាតុ Serotonin ថយចុះ ដែលអាចបណ្តាលឱ្យស្ទះសរសៃឈាម និងប៉ះពាល់ដល់មុខងារបញ្ជូនទៅសរសៃប្រសាទជាដើម  ហើយថែមទាំងធ្វើឱ្យកើតជំងឺធ្លាក់ទឹកចិត្ត  និងមានបញ្ហាគេងមិនលក់ជាដើម។

ប្រភពអាហារ បន្លែ និងផ្លែឈើដែលសម្បូរជាតិម៉ាញ៉េស្យូម រួមមាន៖ ស្ពៃខ្មៅ, គ្រាប់ធុញ្ញជាតិ, អង្ករសម្រូប , នំប៉័ង, ត្រី , សាច់,  គ្រឿងសមុទ្រ,  និងផ្លៃបឺរជាដើម។

២) វីតាមីន K

វីតាមីន K មានតួនាទីដែលអាចជួយធ្វើឱ្យឈាមកក និងទប់ស្កាត់កុំឱ្យឈាមហូរក្នុងរាងកាយ។ វីតាមីន K នេះថែមទាំងអាចជួយការពារអ្នកពីការកើតមានអាការឈាមកកនៃសសៃអាក់ទែ សសៃវ៉ែន ថែមទាំងអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺភ្លេចភ្លាំង និងមហារីកក្រពេញប្រូស្តាតបានផងដែរ។  វីតាមីន K ថែមទាំងបានចូលរួមដំណើរការជាមួយវីតាមីន D ដើម្បីនាំយកជាតិកាល់ស្យូមទៅចិញ្ចឹមឆ្អឹងរបស់អ្នកឱ្យមានភាពរឹងមាំ។ ដូច្នេះកង្វះវីតាមីន K អាចធ្វើឱ្យឆ្អឹងរបស់អ្នកឆាប់បាក់ ពុក ឬខូចបានយ៉ាងងាយ។ ហើយម្យ៉ាងទៀត បើសិនជារាងកាយរបស់អ្នកខ្វះវីតាមីន K នឹងធ្វើឱ្យកើតមានអាការជាំ ហូរឈាមក្នុងរាងកាយ ឧស្សាហ៍រមួលក្រពើ អស់កម្លាំងល្ហិតល្ហៃ និងមានអាការលើសឈាមជាដើម។

ខាងក្រោមនេះជាប្រភពចំណីអាហារដែលសម្បូរមីតាមីន K មានដូចជា៖

– ឱសថធម្មជាតិមានដូចជា៖ ជីរនាងវង, ជីរវ៉ាន់ស៊ុយ, ផ្កា និងស្លឹកកាឆាយ…ជាដើម។

– ពពួកបន្លៃបៃតង និងសាឡាត់រួមមាន៖ ខាត់ណា, ផ្ទី, សាឡាត់, ស្ពៃបូកគោ, ស្ពៃខៀវ, ស្លឹកខ្ទឹម, ភ្លៅកង្កែប, ផ្កាខាត់ណា ផ្កាខាត់ណាខៀវ, ត្រសក់ និងពពួកបន្លែដែលមានពណ៌បៃតងផ្សេងៗទៀតជាដើម។

– ពពួកគ្រឿងផ្សំដែលហឹររួមមាន៖ ម្ទេស, ម្រេច, ម្សៅម្ទេស ម្ទេសហ្មត់ និងម្សៅម្រេចជាដើម…។

– អាហារផ្សេងៗទៀតរួមមាន ទឹកសណ្តែក ប្រេងល្ង ប្រេងអូលីវ និងពពួកផ្លែឈើក្រៀមជាដើម។

ប្រសិនជាក្នុងករណីដែលអ្នកចង់ប្រើប្រាស់ថ្នាំដែលមានជាតិម៉ាញ៉េស្យូម និងវីតាមីន K យកល្អគួរតែសាកសួរ និងពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញជាមុនសិន ព្រោះការប្រើប្រាស់ថ្នាំលើសកម្រិត និងមិនត្រឹមត្រូវអាចប៉ះពាល់ផល់សុខភាពរាងកាយរបស់អ្នកបាន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload