បើសង្កេតឃើញរោគសញ្ញាទាំងនេះ ឆាប់នាំកូនរបស់អ្នកទៅពេទ្យជាបន្ទាន់

ជំងឺរបស់កុមារ ឬទារកតូចៗ គឺពិបាកស្វែងយល់បន្តិច ហើយក៏គ្មានអាណាព្យាបាលណាម្នាក់ ចង់ឲ្យកុមារ មានបញ្ហាសុខភាពទាំងវ័យក្មេងដែរ។ ប៉ុន្តែអ្នកអាចចៀសវាងបាន ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាមួយចំនួនបានទាន់ពេលវេលា។

ចង់ដឹងថា មានរោគសញ្ញាអ្វីខ្លះនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមទាំងអស់គ្នា!

១) ដុះប្រជ្រុយធំទៅៗ

ដុះប្រជ្រុយធំទៅៗ

ប្រជុយដែលមានរូបរាងមិនស្មើ មានពណ៌មិនប្រក្រតី និងទំហំលើសពី ៦ មីលីម៉ែត្រ លើរាងកាយកុមារ គឺជាសញ្ញាដែលអ្នកត្រូវនាំពួកគេទៅសាកសួរគ្រូពេទ្យជាបន្ទាន់។

២) ជ្រុះសក់

ជ្រុះសក់

នេះអាចបណ្តាលមកពីបញ្ហាខាងក្នុងរបស់កុមារ ភាគច្រើនបណ្តាលមកពីខ្វះវីតាមីន ប៉ុន្តែប្រសិនបើចង់ច្បាស់ សូមអ្នកបញ្ជូនកុមារទៅជួបគ្រូពេទ្យឲ្យបានឆាប់។

៣) ក្បាលឡើងធំ

ក្បាលឡើងធំៗ

ក្នុងករណីដែលក្បាលរបស់កុមារ ហាក់ដូចជារីកធំឡើងៗ ខុសពីធម្មតា វាអាចបណ្តាលមកពីជំងឺមួយចំនួន ហេតុនេះសូមអ្នកប្រញាប់ជូនកុមារ ទៅជួបជាមួយគ្រូពេទ្យឲ្យបានលឿនបំផុត។

៤) ធ្ងន់ត្រចៀក

ធ្ងន់ត្រចៀក (ស្តាប់មិនសូវលឺ)

ប្រសិនបើកុមារ ប្រែជាស្តាប់មិនសូវបាន បើទោះជាហៅឈ្មោះចំយ៉ាងណាក៏ដោយនោះ ពួកគេអាចនឹងមានបញ្ហាត្រចៀកហើយ ហេតុនេះ សូមអ្នកនាំពួកគេទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់។

៥) មានទម្លាប់ខុសពីធម្មតា

ក្នុងករណីស្រាប់តែកុមារនោះ លែងឃ្លាន លែងចង់ទទួលទានអាហារ មានបញ្ហាគេង និងមិនសូវជាសកម្ម ខុសពីធម្មតា នោះអ្នកត្រូវតែនាំពួកគេទៅមន្ទីពេទ្យភ្លាមៗ ដើម្បីស្វែងរកមូលហេតុច្បាស់លាស់។

៦) ស្រេកទឹកជាប់រហូត

ការដែលក្មេងតូច ទាមទារផឹកញឹកញាប់ពេក ខុសប្លែកពីរាល់ដង នោះគឺអាចបណ្តាលមកពីបញ្ហាធ្ងន់ធ្ងរមួយចំនួន ហេតុនេះអ្នកត្រូវនាំពួកគេទៅជួបពេទ្យជំនាញជាបន្ទាន់។

៧) ស្រមុកឮខ្លាំង

ស្រមុកតិចៗ មិនមែនជាបញ្ហាគ្រោះថ្នាក់អ្វីទេ ប៉ុន្តែប្រសិនបើក្មេងតូចស្រមុកឮខ្លាំងពេក វាអាចបណ្តាលមកពីបញ្ហាផ្លូវដង្ហើម។ អ្នកមិនត្រូវមើលរំលងនោះទេ ពីព្រោះវាអាចជាការឆ្លងមេរោគធ្ងន់ធ្ងរសម្រាប់កុមារ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload