សាកទាយលមើល! តើភាសាអ្វីដែលគេប្រើប្រាស់ច្រើនជាងគេបំផុតនៅលើពិភពលោក?

ប្រទេសនីមួយៗតែងតែមានភាសាផ្ទាល់ខ្លួនសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ តែពួកគេក៏អាចចេះភាសាផ្សេងទៀតដើម្បីធ្វើការទំនាក់ទំនងផងដែរ។ សព្វថ្ងៃនេះ នៅជុំវិញពិភពលោកមានរាប់ពាន់ភាសា ដើម្បីប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ពលរដ្ឋក្នុងតំបន់ផ្សេងៗគ្នា។ ដូចនេះ តើអ្នកទាំងអស់គ្នាដឹងទេថា តើភាសាណាខ្លះដែលមានអ្នកប្រើប្រាស់ (និយាយ និងសរសេរ) ច្រើនជាងគេបំផុតនៅលើពិភពលោក? តើមានចំនួនអ្នកប្រើប្រាស់ប៉ុន្មានដែរ?។ ដែនដីនៃការចែករំលែក នឹងបង្ហាញឲ្យអ្នកទាំងអស់គ្នាដូចខាងក្រោមនេះនូវចំនួនភាសាដែលគេនិយមប្រើប្រាស់ច្រើនជាងគេបំផុតទាំង ២៦៖

២៦) ភាសាអ៊ីតាលី មានអ្នកប្រើប្រាស់ចំនួន ៦៦ លាននាក់ នៅជុំវិញពិភពលោក

២៥) ភាសាវៀតណាម មានអ្នកប្រើប្រាស់ចំនួន ៦៨ លាននាក់ នៅជុំវិញពិភពលោក

២៤) ភាសាតួគី មានអ្នកប្រើប្រាស់ចំនួន ៧១ លាននាក់ នៅជុំវិញពិភពលោក

២៣) ភាសាចិនយៀន (ចិន) មានអ្នកប្រើប្រាស់ចំនួន ៧២ លាននាក់ នៅជុំវិញពិភពលោក

២២) ភាសាម៉ារ៉ាត់ធិ (ឥណ្ឌា) មានអ្នកប្រើប្រាស់ចំនួន ៧៤ លាននាក់ នៅជុំវិញពិភពលោក

២១) ភាសាតាមិល (ឥណ្ឌា និងស្រីលង្កា) មានអ្នកប្រើប្រាស់ចំនួន ៧៥ លាននាក់ នៅជុំវិញពិភពលោក

២០) ភាសាកូរ៉េ មានអ្នកប្រើប្រាស់ចំនួន ៧៧ លាននាក់ នៅជុំវិញពិភពលោក

១៩) ភាសាចិនវូ (ចិន) មានអ្នកប្រើប្រាស់ចំនួន ៨០ លាននាក់ នៅជុំវិញពិភពលោក

១៨) ភាសាជ្វា មានអ្នកប្រើប្រាស់ចំនួន ៨៤ លាននាក់ នៅជុំវិញពិភពលោក

១៧) ភាសាទូលូហ្គូ (ឥណ្ឌា) មានអ្នកប្រើប្រាស់ចំនួន ៩២ លាននាក់ នៅជុំវិញពិភពលោក

១៦) ភាសាស្វាហីលី មានអ្នកប្រើប្រាស់ចំនួន ១០៧ លាននាក់ នៅជុំវិញពិភពលោក

១៥) ភាសាភើសៀន មានអ្នកប្រើប្រាស់ចំនួន ១២១ លាននាក់ នៅជុំវិញពិភពលោក

១៤) ភាសាជប៉ុន មានអ្នកប្រើប្រាស់ចំនួន ១២៩ លាននាក់ នៅជុំវិញពិភពលោក

១៣) ភាសាអាល្លឺម៉ង់ មានអ្នកប្រើប្រាស់ចំនួន ១២៩ លាននាក់ នៅជុំវិញពិភពលោក

១២) ភាសាប៉ុនចាប៊ី មានអ្នកប្រើប្រាស់ចំនួន ១៤៨ លាននាក់ នៅជុំវិញពិភពលោក

១១) ភាសាហាស្សា មានអ្នកប្រើប្រាស់ចំនួន ១៥០ លាននាក់ នៅជុំវិញពិភពលោក

៩) ភាសាបារាំង មានអ្នកប្រើប្រាស់ចំនួន ២២៩ លាននាក់ នៅជុំវិញពិភពលោក

៩) ភាសាព័រទុយហ្គាល់ មានអ្នកប្រើប្រាស់ចំនួន ២២៩ លាននាក់ នៅជុំវិញពិភពលោក

៨) ភាសាបេហ្គាលី មានអ្នកប្រើប្រាស់ចំនួន ២៦១ លាននាក់ នៅជុំវិញពិភពលោក

៧) ភាសារុស្ស៊ី មានអ្នកប្រើប្រាស់ចំនួន ២៦៧ លាននាក់ នៅជុំវិញពិភពលោក

៦) ភាសាម៉ាឡៃ មានអ្នកប្រើប្រាស់ចំនួន ២៨១ លាននាក់ នៅជុំវិញពិភពលោក

៥) ភាសាអារ៉ាប់ មានអ្នកប្រើប្រាស់ចំនួន ៤២២ លាននាក់ នៅជុំវិញពិភពលោក

៤) ភាសាអេស្ប៉ាញ មានអ្នកប្រើប្រាស់ចំនួន ៥២៧ លាននាក់ នៅជុំវិញពិភពលោក

៣) ភាសាហ៊ីនឌី មានអ្នកប្រើប្រាស់ចំនួន ៥៤៤ លាននាក់ នៅជុំវិញពិភពលោក

២) ភាសាអង់គ្លេស មានអ្នកប្រើប្រាស់ចំនួន ៩៨៣ លាននាក់ នៅជុំវិញពិភពលោក

១) ភាសាចិនកុកងឺ មានអ្នកប្រើប្រាស់ចំនួន ១.០៩ ពាន់លាននាក់ នៅជុំវិញពិភពលោក

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia