កក្រើកវិស័យសិល្បៈ! ឆន សុវណ្ណរាជ ច្រៀងចម្រៀងជាភាសាចិនពីរោះណាស់ (វីដេអូ)

មានការប្រារព្ធកម្មវិធី មហោស្រពតន្ត្រីមិត្តភាព ចិន-អាស៊ាន ដោយមានការចូលរួម ពីបណ្តាប្រទេសនានា ដែលជាសមាជិកអាស៊ានជាច្រើន ហើយក្នុងនោះក៏មានប្រទេសកម្ពុជា ដែលមានលោក ឆន សុវណ្ណរាជ ជាតារាតំណាងប្រទេស សម្រាប់ការសម្តែងមួយនេះផងដែរ។

យ៉ាងណាមិញ សម្រាប់ការសម្តែងនេះ លោក ឆន សុវណ្ណរាជ បានធ្វើឲ្យអ្នកគាំទ្ររបស់លោក ភ្ញាក់ផ្អើលមែនទែន ដោយរូបលោក បានច្រៀងចម្រៀងជាភាសាចិន ជាមួយតារាចម្រៀងប្រទេសផ្សេង២រូបទៀត។

ទិដ្ឋភាព មហោស្រពតន្ត្រីមិត្តភាព ចិន-អាស៊ាន

អ្វីដែលកាន់តែពិសេសនោះ លោក ឆន សុវណ្ណរាជ អាចច្រៀងចម្រៀងជា ភាសាចិនបានយ៉ាងពិរោះ មិនចាញ់តារាចម្រៀងចិនប៉ុន្មាននោះទេ បើទោះបីនេះ គឺជាលើកទីមួយសម្រាប់លោកក៏ដោយ៕

ចង់ដឹងថាលោក ឆន សុវណ្ណរាជ ច្រៀងជាភាសាចិន ពិរោះយ៉ាងណានោះ តោះទស្សនាវីដេអូខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload