ពីកម្មករលីសែង រហូតក្លាយជាថៅកែរកចំណូលបាន៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ

លោក Tom Adams បានប្រឡូកជាមួយការងារជាកម្មករលីសែងនៅកំពង់ផែតាំងពីលោកនៅជាក្មេងជំទង់មកម្លេះ ដោយរកចំណូលបានត្រឹមតែ ៤.៥០ដុល្លារប៉ុណ្ណោះក្នុងមួយម៉ោង។ ប៉ុន្តែដោយភាពឈ្លាសវៃ លោកបានកែប្រែជីវិតរបស់លោកចេញពីកម្មករ ក្លាយទៅជាម្ចាស់អាជីវកម្មរកចំណូលបានប្រមាណ ៤០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ចាប់តាំងពីឆ្នាំ ២០១១ មក។

លោក Tom Adams

បន្ទាប់ពីបានចំណាយពេលជាច្រើនឆ្នាំ ក្នុងការធ្វើការងារជាកម្មករលីសែងនៅកំពង់ផែឲ្យក្រុមហ៊ុនមួយដែលជួលគាត់ឲ្យធ្វើការ Tom Adams បានសម្រេចចិត្តលក់ភាគហ៊ុនទាំងអស់ដែលលោកបានសាងជាមួយនឹងក្រុមហ៊ុននោះ ដើម្បីចាប់អាជីវកម្មរបស់ខ្លួន។

ក្រោយពេលដែលលោកទទួលបានការព្រមព្រៀងពីអ្នកវិនិយោគ និងទទួលបានប្រាក់វិនិយោគប្រមាណជាង ១លានដុល្លារ Tom Adams បានចាប់ផ្តើមដំណើរការអាជីវកម្មលក់បង្កងនៅលើឆ្នេរ Maine Coast  ភាគខាងត្បូងសហរដ្ឋអាមេរិក ដែលជាការគ្រោងទុករបស់លោកតាំងពីយូរមកហើយ។

ក្នុងការចាប់ផ្តើមដំណើរការដំបូងនេះ លោកបានជួលបុគ្គលិកឆ្នើមៗធ្វើការងារពេញម៉ោង​ចំនួន ៣៦ នាក់ និងរកបង្កងបានប្រមាណជិត ៦លានក្បាល ក្នុងមួយឆ្នាំ  រហូតធ្វើឲ្យអាជីវកម្មនេះមានការរីកចម្រើនជាបន្តបន្ទាប់។​

Tom Adams បានមានប្រសាសន៍ថា៖ “ការងារដែលខ្ញុំកំពុងធ្វើនេះ គឺជាការងារប្រើកំលាំង និងធ្វើដោយដៃ ប៉ុន្តែខ្ញុំពេញចិត្តនឹងការងារនេះណាស់៕”

“ធ្វើការងារដែលអ្នកពេញចិត្ត ទោះមិនឆាប់ជោគជ័យ ប៉ុន្តែក៏មិនងាយបោះបង់ដែរ”

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!