ពេលទៅលេងនៅក្លឹប ​PKNP FC របស់ម៉ាឡេស៊ី តើ​ កែវ សុខ​ផេង ទទួល​​បាន​អត្ថ​ប្រយោជន៍​អ្វីខ្លះ?

ខ្សែ​បម្រើ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​ កែវ សុខផេង ​បាន​ចុះ​កុងត្រា​លេង​ឱ្យ​ក្លឹប ​PKNP FC ​ដែល​​ទើប​មាន​​ឱកាស​លេង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី ​រយៈ​ពេល​១​រដូវ​កាល បន្ទាប់​ពី​លេច​ធ្លោ​ខ្លាំង​ក្នុង​លីគ​កំពូល​កម្ពុជា​ និង​ជម្រើស​ជាតិ​កម្ពុជា​ប្រហែល​ជា​២​ឆ្នាំ​ចុង​ក្រោយ​នេះ។

កែវ សុខផេង​បាន​ប្រាប់​ថា ហេតុ​ផល​ចម្បង​ដែល​រូប​គេ​សម្រេច​ចិត្ត​ទៅ​លេង​នោះ​ដោយ​សារ​​នៅ​ទៅ​ទី​នោះ​ល្អ​ គេ​ស្រលាញ់​ និង​​ពេញ​ចិត្ត​រូប​គេ​ ដូច្នេះ​ហើយ​ទើប​​​រូប​គេ​សម្រេច​ចិត្ត​ទៅ។ ក្រៅ​ពី​ទទួល​បាន​ប្រាក់​ខែ​សមរម្យ​ រូប​គេ​ពិត​ជា​ទទួល​បាន​រថយន្ត​១​គ្រឿង​សម្រាប់​ធ្វើ​ដំណើរ​ និង​​មាន​ផ្ទះ​១​ខ្នង​សម្រាប់​ស្នាក់​នៅ។ អ្វី​ដែល​ពិសេស​លេខ​១០​ដែល​រូប​គេ​ពាក់​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា​កន្លង​មក​ ក៏​ទទួល​បាន​លេខ​១០​នៅ​ក្លឹប​ PKNP FC ដែរ។

អតីត​សមាជិក​បឹងកេត និង​ភ្នំពេញ​ក្រោន​រូប​នេះ​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ចន្ទ​ ​ទី​១១ ខែ​ធ្នូ​នេះ បន្ទាប់​ពី​ចុះកុងត្រា​ជាមួយ PKNP FC រួច​រាល់។ រូប​គេ​​នឹង​ចេញ​ទៅ​លេង​​ក្លឹប​ថ្មី​​នេះ​ខែមករា ឆ្នាំ​២០១៨​ខាង​មុខ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay

error: Content is protected !!