ឆាប់ៗនេះ! កម្ពុជា នឹង​មាន​ឧទ្យាន​កម្សាន្ត​ស្តង់ដា​អន្តរជាតិនៅរាជធានីភ្នំពេញ

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប៉េងហួត​គ្រុប លោក ថៃ ម៉េងលី បាន​ឲ្យដឹង​ថា នៅ​ក្នុង​បុរី​ប៉េងហួត​បឹង​ស្នោ រាជធានី​ភ្នំពេញ នឹងមាន​ឧទ្យាន​កម្សាន្ត​ស្តង់ដា​អន្តរជាតិ​មួយ ដោយ​ចំណាយ​ទឹកប្រាក់ ៦០លាន​ដុល្លារ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​នេះ។

លោក​បញ្ជាក់​ថា ឧទ្យាន​នេះ​សាងសង់​លើ​ផ្ទៃដី​ទំហំ ៨​ហិកតា ដោយមាន​សាល​សន្និសីទ និង​សម្រាប់​រៀបចំ​ពិធី​រៀប​អាពាហ៍ពិពាហ៍ មាន​រចនាបទ​តាម​បែប​អឺរ៉ុប ការ​ដាំដើម​ឈើ​ធំៗ លក្ខណៈ​ធម្មជាតិ និង​ផ្លូវដើរ​តាម​ដងស្ទឹង​ដែលមាន​លក្ខណៈ​ថ្មី​ទំនើប និង​ស៊ីវិល័យ​បំផុត។

គោលបំណង​សំខាន់​របស់​ក្រុមហ៊ុន​វិនិយោគ​លើ​គម្រោង​ឧទ្យាន​កម្សាន្ត​នេះ គឺ​ដើម្បី​ចូលរួម​ចំណែក ក្នុងការ​អភិវឌ្ឍ​ទីក្រុង ផ្តល់នូវ​គម្រោង​ស្អាត សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មិន​ធ្លាប់មាន​ពីមុន​នៅ​កម្ពុជា៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay

error: Content is protected !!