លោក Duterte ចង់ឲ្យ​ស្តេច​ប្រដាល់ ប៉ាក់គីអៅ ក្លាយជា​ប្រធានាធិបតីហ្វីលីពីន

ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ចង់ឲ្យ​ស្តេច​ប្រដាល់ និង​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន ប៉ាក់គីអៅ ក្លាយជា​ប្រធានាធិបតី។ លោក Duterte និយាយ​ដូច្នេះ ក្នុង​ពិធី​ខួប​កំណើត​វ័យ ៣៩​ឆ្នាំ របស់​ប៉ាក់គីអៅ នៅ​មជ្ឈមណ្ឌល​សន្និបាត KCC ក្នុង​ក្រុង General Santos។

លោក Duterte ឲ្យដឹង​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំបាន​ប្រាប់​គាត់ (ប៉ាក់គីអៅថា ខ្ញុំ​ចង់ឲ្យ​អ្នក​ក្លាយ​ជា​ប្រធានាធិបតី»។ លោក​អះអាង​ថា ប៉ាក់គីអៅ គឺ​មាន​សមត្ថភាព​អាច​ក្លាយ​ជា​ប្រធានាធិបតី​ហ្វីលីពីន បន្ទាប់ពី​រូបលោក​បាន។

លោក Duterte បន្ត​ថា លោក​រីករាយ​ដែលបាន​ចែក​រំលែក​អនុស្សាវរីយ៍​ជាមួយ​ប៉ាក់គីអៅ។ លោក​កោត​សរសើរ​ចំពោះ​ស្តេច​ប្រដាល់​រូបនេះ ដែល​ធ្វើឲ្យ​ហ្វីលីពីន មាន​មោទនភាព​យ៉ាងខ្លាំង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay

error: Content is protected !!