ជីវិតតស៊ូពីអ្នកកាប់អូសដូរអង្ករ តស៊ូពីបាតដៃទទេ ក្លាយជាឧកញ៉ាល្បីល្បាញនៅកម្ពុជា

លោកស្រីឧកញ៉ា លឹម ឈីវហូរ បច្ចុប្បន្នជានាយកក្រុមហ៊ុន Attwood Export Import Co.,Ltd ដែលវិនិយោគច្រើនវិស័យ ដូ​ច​ជា​ការនាំផលិតផលចូលមកទីផ្សារកម្ពុជា និងការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗ និងអចលនទ្រព្យនៅ​ប្រ​ទេ​សក​ម្ពុជា។ លោកស្រីមានអតីតតស៊ូយ៉ាងលំបាក ដោយរកស៊ីពីបាតដៃទទេកាប់អូសដូរយកអង្ករ ដោយប្រែក្លាយជាដំណាក់​កា​ល​ៗរហូតមានក្រុមហ៊ុនផ្ទាល់ខ្លួនដ៏ធំមួយនិងវិនិយោគជាច្រើនវិស័យ។

លោកស្រីឧកញ៉ា លឹម ឈីវហូរ ជានាយកក្រុមហ៊ុន Attwood Export Import Co.,Ltd

លោកស្រីឧកញ៉ា លឹម ឈីវហូរ កើតនៅឆ្នាំ១៩៦១ មានដើមកំណើតនៅខេត្តកំពត លោកស្រីរៀនត្រឹមថ្នាក់ទី៤ប៉ុណ្ណោះ ហើ​យ​​លោកស្រីបានរៀបការនៅឆ្នាំ១៩៧៩ ហើយមុខរបបដំបូងបន្ទាប់ពីរៀបការគឺ មុខរបបធ្វើស្រែ ហើយពេ​លទំនេរទំាង​ប្តី​ប្រ​ព​ន្ធ​បានទៅកាប់អូសដើម្បីដូរយកអង្ករ ដើម្បីបិទស្រា និងចិញ្ចឹមជ្រូក។ រហូតដល់ឆ្នាំ១៩៨២ លោកស្រី និងប្តីលោក​ស្រីលោក​បា​ន​មកធ្វើជាកម្មករលីសែងទំនិញនៅខេត្តព្រះសីហនុ អស់រយៈ២ឆ្នាំ ទម្រាំបានទុនរកស៊ីដើម្បីរកស៊ីលក់គុយទាវ ចំណែកប្តី​លោកស្រីក៏បានទៅស្រុកថៃដើម្បីនាំម៉ាស៊ីនម៉ូតូមកលក់នៅស្រុកខ្មែរ តែជាអកុសលប្តីលោកស្រីក៏ត្រូវបាន​ប៉ូលីសចា​ប់​ដាក់​គុក​។

នៅឆ្នាំ១៩៨៨ លោកស្រីចាប់ផ្តើមមានរទុនរកស៊ីខ្លះ ហើយលោកស្រីក៏បានទិញផ្ទះនៅក្រុងព្រះសីហនុ និងភ្នំពេញ ហើយ​ក៏​បា​ន​ដំណឹងពីប្តីលោកស្រី ហើយតម្រូវឲ្យយកប្រាក់ដើម្បីទៅលោះប្តីលោកស្រី។ នៅឆ្នាំ១៩៨៩ ជាសំណាងរបស់លោកស្រី ដោយសម័យនោះUNបានមកស្រុកខ្មែរ ដើម្បីរៀបចំការបោះឆ្នោត ហើយក៏បានជួលផ្ទះលោកស្រី​ដោយ១ខែបាន៦០០០​ដុ​ល្លា​រ ហើយបានកក់ក្នុងរយៈពេល៣ឆ្នាំ។ សំណាងនេះហើយដែលជាឱកាសបើកផ្លូវឲ្យលោកស្រីបានទុនវិនិយោគ រហូតដល់​ឆ្នាំ​១៩៩៥ លោកស្រីក៏បានក្រុមហ៊ុន Attwood Export Import Co.Ltd ឡើង ដោយដំបូងក្រុមហ៊ុនបាននាំចូលស្រាផ្តាច់មុខ រហូ​តពង្រីកការវិនិយោគផ្សេងទៀត ដូចជាការទិញដីធ្វើផ្ទះ សង់អគារ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាដើម។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះលោកស្រី គឺជាសហគ្រិនស្ត្រីឆ្នើមម្នាក់ មិនចាញ់និងបុរសជាសហគ្រិននោះទេ ក៏ព្រោះ​តែលោក​ស្រី រៀនត្រឹមថ្នាក់ទី៤ ហើយតស៊ូយ៉ាងលំបាករហូតមានក្រុមហ៊ុនដ៏ធំ ដោយ​វិនិយោគបង្កើតឡើង​តំបន់​សេដ្ឋ​កិច្ច​ពិសេ​ស​ភ្នំ​ពេ​ញ តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងជាដើម និងបានវិនិយោគនាំផលិផល​ពីបរ​ទេ​ស​ដើ​ម្បី​​នាំចូលមកទីផ្សារកម្ពុជាផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *