ក្រុមហ៊ុនចិន បោះទុន៧០០លានដុល្លារ សាងសង់​បុរីប្រណិត​​នៅ​ជាប់​ផ្លូវ ៦០​ម៉ែត្រ

ក្រុមហ៊ុន​ចិន អ & អេហ្វ បាន​បោះទុន​វិនិយោគ​ប្រមាណ ៧០០លាន​ដុល្លារ សាងសង់​បុរី​ប្រណិត លើ​ទំហំ​ផ្ទៃដីសរុប ៧,៧ ហិចតា នៅ​ជាប់ផ្លូវ ៦០​ម៉ែត្រ។ ពិធី​សម្ពោធ​គម្រោង​សាងសង់​បុរី​នេះ ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែ​ធ្នូ​ម្សិលមិញ។

បុរី ដែលជាគម្រោងក្រុមហ៊ុនចិន (រូបគំរូ)

បុរី​នេះ មាន​ផ្ទៃក្រឡា​អគារ​ជិត ៥៦ម៉ឺន​ម៉ែត្រ ប្រភេទ​លំនៅដ្ឋាន​មាន​ទំហំ​ចាប់​ពី ៥៥១៣៤ម៉ែត្រ​ការ៉េ និង​មាន​បន្ទប់​ចាប់ពី​១ ទៅ៣​បន្ទប់​ដែលមាន​ភាព​សមស្រប​សម្រាប់ ទំាងការ​វិនិយោគ និង​ការ​រស់នៅ​ផ្ទាល់ខ្លួន។

បុរី ដែលជាគម្រោងក្រុមហ៊ុនចិន (រូបគំរូ)

លោក YAN LILIN អគ្គ​នាយក​ក្រុមហ៊ុន អ&  អេហ្វ បាន​និយាយ​ថា គម្រោង​ធ្វើឡើង​ដោយសារ​ឃើញ​កម្ពុជាគឺជា​ប្រទេស​មួយ​ដែលមាន​សក្តានុពល​យ៉ាង​ធំធេង​សម្រាប់​ការ អភិវឌ្ឍ​សេដ្ឋកិច្ច​រីក​ចម្រើន។ គម្រោង​នេះ ក៏ស្រប​តាម​គោល​នយោបាយ​យុទ្ធសាស្ត្រ​ខ្សែក្រវាត់ មួយ​វិថីមួយ​នៃ​ទំនាក់​ទំនង​មិត្តភាព​រវាង​កម្ពុជា និង​ចិន ក្នុងការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ ជាមួយគ្នា​ជា​បន្ត​បន្ទាប់ លើការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី។

បុរី ដែលជាគម្រោងក្រុមហ៊ុនចិន (រូបគំរូ)

លោក ប៉ែន សុផល រដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគ​រូបនីយកម្ម និង​សំណង់ បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​ថា តាមការ​សិក្សា របស់​ក្រសួង​ អំពី​ក្របខណ្ឌ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទីក្រុង​នៅ​កម្ពុជា​ឃើញ​ថា ចំនួន​ប្រជាជន​រស់នៅ​ក្នុង​រាជធានី​ក្រុង និង​ទីប្រជុំជន​នៅ​ឆ្នាំ​២០១៤ មាន​ចំនួន​ប្រមាណ ៤,៥លាន​នាក់ ត្រូវជា​ ២៧,១% នឹង​បន្ត​កើន​ដល់ ៧, ៩២លាននាក់​ត្រូវ​ជា ៤៤% ឆ្នាំ​២០៣០។ តាម​ទិន្នន័យ​នេះ​បង្ហាញ​ឲ្យឃើញ​ថា​សម្រាប់ រយៈពេល ១៥​ឆ្នាំ (២០១៥ – ២០៣០) តម្រូវការ លំនៅឋាន សម្រាប់​តំបន់​រាជធានី ក្រុង និង​ទីប្រជុំជន​មាន​ប្រមាណ​៨០ម៉ឺន​លំនៅឋាន ដែល​គិតជា​ធម្យម​មាន តម្រូវការ​ប្រមាណ​ ៥ម៉ឺន​លំនៅឋាន ក្នុង​មួយ​ឆ្នាំ”៕

ពិធីសម្ពោធគម្រោងសាងសង់បុរី

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay

error: Content is protected !!