ពត៌មានបន្ទាន់! EDC នឹងផ្តាច់ភ្លើងនៅតំបន់មួយចំនួនចាប់ពីម៉ោង៩ព្រឹកនេះ ចាប់ពីថ្ងៃទី២១-២៤ ខែធ្នូនេះ
អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ភ្លើង នៅតាមតំបន់មួយចំនួន ចាប់ពីថ្ងៃទី២១ ដល់ ២៤ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។
តំបន់ និងពេលវេលា ដែលត្រូវផ្តាច់ភ្លើងរួមមាន៖
១) ថ្ងៃព្រហស្បតិ៍ទី២១ ខែធ្នូ៖ សង្កាត់ឬស្សីកែវ ដង្កោ និងតំបន់មួយចំនួនចាប់ពីស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដល់ស្រុកពារាំង ខេត្តព្រៃវែង ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៣រសៀល។
២) ថ្ងៃសុក្រទី២២ ខែធ្នូ៖ សង្កាត់បឹងកេងកង១ គីឡូម៉ែត្រលេខ៦ ស្ទឹងមានជ័យទី២ និងស្ទឹងមានជ័យទី៣ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ៥ល្ងាច។
៣) ថ្ងៃសៅរ៍ទី២៣ ខែធ្នូ៖ សង្កាត់ដង្កោ អូរបែកក្អម ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី៣ និងកន្ទោក ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ២រសៀល។
៤) ថ្ងៃអាទិត្យ ទី២៤ ខែធ្នូ៖ សង្កាត់ទឹកល្អក់១ និងសំរោងក្រោម ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ២រសៀល៕
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ kleykley.sabay