កក្រើកពេញពិភពលោក! Ronaldo បរិច្ចាគ​លុយ​ផ្ទាល់​ខ្លួន​សាងសង់​មន្ទីរ​ពេទ្យដើម្បីជួយ​កុមារ

Cristiano Ronaldo បាន​ផ្ដល់​មូលនិធិ​សម្រាប់​ការ​សាងសង់​មន្ទីរ​ពេទ្យ​កុមារ​ ស្ថិត​ក្នុង​ទី​ក្រុង​ Santiago ប្រទេស​ឈីលី។​

កីឡាករ​ដែល​រក​ចំណូល​បាន​ជិត​កន្លះ​លាន​ផោន​ក្នុង​មួយ​សប្ដាហ៍​ គឺ​ជា​បុគ្គលិក​ដែល​ចូលចិត្ត​ធ្វើ​សកម្មភាព​មនុស្សធម៌​ ដូច​​គម្រោង​ខាង​លើ​នេះ​រូប​គេ​បាន​សហការ​គ្នា​ជាមួយ​អ្នក​ជំនួញ​ឈ្មោះ Alessandro Proto ដើម្បី​សង់​មន្ទីរពេទ្យ​នៅ​ក្នុង​ឆ្នាំ​២០២០។ 

នេះ​គឺ​ជា​មន្ទីរពេទ្យ​មួយ​ក្នុង​ចំណោម​គម្រោង​មន្ទីរពេទ្យ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​សាងសង់​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​។ Ronaldo គឺ​ជា​ទូត​នៃ​អង្គការ​ Save the Children, Unicef និង​ World Vision ហើយ​​តែង​បរិច្ចាគ​ប្រាក់​ដល់​ ​អង្គការ​ទាំង​៣​ជា​ប្រចាំ។

ទី​ក្រុង​ Santiago ប្រទេស​ឈីលី

កីឡាករ​វ័យ​៣២​ឆ្នាំ​ក៏​ជា​អ្នក​បរិច្ចាគ​ឈាម​យ៉ាង​ទៀងទាត់​ និង​ធ្លាប់​ជួយ​ការ​ព្យាបាល​ជំងឺ​មហារីក​ឈាម​របស់​កូន​ប្រុស​អតីត​មិត្ត​រួម​ក្រុម​ឈ្មោះ Carlos Martins កាល​ពី​ឆ្នាំ​២០១១។ ក្រៅ​ពី​នោះ Ronaldo ធ្លាប់​ឧបត្ថម្ភ​ប្រាក់​ ១២០០០០ផោន​ដល់​គ្លីនិក​មួយ​ដែល​ជួយ​ព្យាបាល​ជំងឺ​មហារីក​សុដន់​ម្ដាយ​របស់​គេ​ជា​សះស្បើយ​កាល​ពី​១០​ឆ្នាំ​មុន​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!