ក្រសួង​ព័ត៌មាន ​ហាម​មិន​ឲ្យ​ចាក់ផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍ទាំងអស់​ នូវបទ “គ្រូ​បង្រៀន​ស្រវឹងស្រា”

បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា “គ្រូបង្រៀន​ស្រវឹងស្រា” របស់​ផលិតកម្ម​ថោន ត្រូវ​បាន​ក្រសួង​ព័ត៌មាន​ហាម​មិន​ឲ្យ​ចាក់ផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍​នោះទេ។ នេះ​បើ​យោង​តាម​លិខិត​របស់​រដ្ឋមន្រ្ដី​ក្រសួង​ព័ត៌មាន ផ្ញើ​ជូន​ម្ចាស់​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​ទាំង​អស់​ កាលពី​ថ្ងៃ​ទី១៩ ខែ​ធ្នូ​ម្សិលមិញ។

លិខិត​នោះ​បញ្ជាក់ថា ខ្លឹម​សារ​នៃ​បទ​ចម្រៀង “គ្រូបង្រៀន​ស្រវឹង​ស្រា” ​បាន​ប្រាសចាក​អំពី​អាកប្បកិរិយា និង​សីលធម៌​ថ្លៃថ្នូរ​រប់ស​គ្រូ​បង្រៀន​ទូទៅ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​គ្រូ​បង្រៀន​ ដែល​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ពី​សំណាក់​មហាជន​ទូទៅ និង​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សង្គម​ទាំង​មូល។

បទចម្រៀង​ដែល​ច្រៀង​ដោយ​តារា​ចម្រៀង​ខ្មែរសុរិន ចេន សាយចៃ នេះ រៀបរាប់​ពី​គ្រូ​បង្រៀនដែល​​ផឹក​ស្រា​ស្ទើរ​រាល់ថ្ងៃ និង​ទៅ​បង្រៀន​ទាំង​ស្រវឹង​ស្រា​។ បទ​នេះ​​និពន្ធ​ទំនុក​ច្រៀង​ដោយ​លោក យឹម តាស្រង់៕

 

ដកស្រង់ដោយ៖ លោក​ ប៊ុត ហេង

ប្រភព៖ kleykley.sabay

error: Content is protected !!