ភ្ញាក់ផ្អើលខ្លាំង! តៃកុងឡានរបស់ លី លានជា ទទួលបានប្រាក់​​បៀវត្សរ៍​ ២.២ ម៉ឺនដុល្លារ/ខែ

មាន​ហេតុ​ផល​អ្វី​ដែល​ធ្វើ​តៃកុង​ឡាន​ម្នាក់​អាច​រក​បាន​ប្រាក់​ច្រើន​ដូច​នេះ?

រូប​ថត​មួយ​ចំនួន​របស់​តៃកុង​ឡាន​​របស់​តារា​សម្ដែង​ចិន លី លាន​ជា​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មួយ​ចំនួន​ភ្ញាក់​ផ្អើល​មិន​ស្ទើរ​នៅ​ពេល​ឃើញ​ថា អ្នក​បើក​ឡាន​រូប​នេះ​មាន​រូប​រាង​ដូច​ជា​តារា​សម្ដែង​​ក្បាច់​គុន​​បេះ​បិទ។

មូលហេតុ​អ្វី​បាន​ជា អ្នក​បើក​ឡាន​នេះ​មាន​មុខ​ដូច​កំពូល​តារា​សម្ដែង​ក្បាច់​គុន​ចិន? ហេតុផល​នោះ​គឺ តៃកុង​ឡាន​រូប​នេះ​គឺ​ជា​បង​ប្អូន​បង្កើត​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ Jet Li។ ដើម្បី​សុវត្ថិភាព​​របស់​ខ្លួន ចាប់​តាំង​ពី​ឆ្នាំ ២០០៥ មក លី លាន​ជា បាន​ជួល​បង​​ប្រុស​របស់​ខ្លួន Li Liansheng ធ្វើ​ជា​ជំនួយ​ការ​ក៏​ដូច​ជា​តៃកុង​ឡាន​ផ្ទាល់​ខ្លួន។

ចំពោះ​ប្រាក់​​បៀវត្សរ៍​សម្រាប់​តៃកុង​ឡាន​រូប​នេះ​គឺ​ច្រើន​ហួស​ពី​ការ​រំពឹង​ទុក។ លោក Li Liansheng ទទួល​បាន​ប្រាក់​ចំនួន ១,២ លាន​យាន់( ២៦ ម៉ឺន​ដុល្លារ) ក្នុង​មួយ​ឆ្នាំ ដែល​គិត​ទៅ​គឺ​ប្រមាណ ២,២ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay