មានឆ្ងល់អត់ ហេតុអ្វីអក្សរនៅលើឡានពេទ្យ “Ambulance” ត្រូវ​គេ​សរសេរ​បញ្ច្រាសទៅវិញ?

តើ​អ្នក​ធ្លាប់​ឆ្ងល់​ដែរ​ទេ ហេតុ​អ្វី​បាន​ជា​ពាក្យ​ថា “Ambulance” (ភាសា​ខ្មែរ បាន​ន័យ​ថា រថយន្ត​សង្គ្រោះ​បន្ទាន់) ត្រូវ​គេ​សរសេរ​បញ្ច្រាស? ចម្លើយ​គឺ​ ដើម្បី​ឲ្យ​អ្នក​ធ្វើ​ដំណើរ​នៅ​ពី​មុខ​ឡាន​ពេទ្យ អាច​មើល​អក្សរ​បាន​ច្បាស់ និង​ត្រឹមត្រូវ តាម​រយៈ​កញ្ចក់​មើល​ក្រោយ។ ប្រសិន​បើ​អក្សរ “Ambulance” នៅ​លើ​រថយន្ត​ពេទ្យ ​ត្រូវ​បាន​សរសេរ​ត្រឹម​ត្រូវ​មិន​បញ្ច្រាស នោះ​អ្នក​ជិះ​នៅ​ខាង​មុខ នឹង​មើល​ឃើញ​ពាក្យ​នេះ​បញ្ច្រាស​ទៅ​វិញ។

ការ​ធ្វើ​ដូច្នេះ ក្នុង​គោល​បំណង​ឲ្យ​អ្នក​ដែល​រួម​ដំណើរ​ផ្លូវ​ជាមួយ​គ្នា ធ្វើ​ការ​អនុគ្រោះ​ដល់​ការ​សង្គ្រោះ​បន្ទាន់​អ្នក​ជំងឺ​នៅ​ក្នុង​រថយន្ត​ពេទ្យ។ ជា​ទូទៅ ក្រៅ​ពី​សរសេរ​អក្សរ​ថា “Ambulance” ក៏​មាន​ដាក់​នូវ​ស៊ីរ៉ែន ដើម្បី​សុំ​ផ្លូវ​ពី​អ្នក​ខាង​មុខ​ផង​ដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay