ភ្នំទាំង១១ (បញ្ចូលទីម័រ) ដែលខ្ពស់ជាងគេបំផុតនៅបណ្តាប្រទេសអាស៊ាននីមួយៗ

ក្នុងអាស៊ានទាំង១១ប្រទេស (បញ្ចូលទីម័រខាងកើត) តើភ្នំណាដែលខ្ពស់ជាងគេបំផុតនៅតាមប្រទេសនីមួយៗ? តើមានកម្ពស់ប៉ុន្មានដែរ? ដើម្បីស្រាយចម្ងល់ទាំងនេះ ដែនដីនៃការចែករំលែក សូមបង្ហាញអ្នកទាំងអស់គ្នាដូចខាងក្រោមនេះ៖ 

១) ភ្នំ Hkakabo Razi មានកម្ពស់ ៥,៨៨១​ ម៉ែត្រ នៅ​ប្រទេស​មីយ៉ាន់ម៉ា

២) ភ្នំ Puncak Yaya មានកម្ពស់ ៤,៨៨៤​ ម៉ែត្រ នៅកោះ Papua ប្រទេស​ឥណ្ឌូណេស៊ី

៣) ភ្នំ Kinabalu មានកម្ពស់ ៤,០៩៣​ ម៉ែត្រ នៅ​ប្រទេស​ម៉ាឡេស៊ី

៤) ភ្នំ Fansipan មានកម្ពស់ ៣,១៤៣​ ម៉ែត្រ នៅ​ប្រទេស​វៀតណាម

៥) ភ្នំ Ramelau មានកម្ពស់ ២,៩៦៣ ​ម៉ែត្រ នៅ​ប្រទេស​ទីម័រ​ខាងកើត

៦) ភ្នំ Apo មានកម្ពស់ ២,៩៥៦​ ម៉ែត្រ នៅ​ប្រទេស​ហ្វីលីពីន

៧) ភ្នំ Phou Bia មានកម្ពស់ ២,៨១៩​ ម៉ែត្រ នៅ​ប្រទេស​ឡាវ

៨) ភ្នំ Doi Inthanon មានកម្ពស់ ២,៥៦៥​ ម៉ែត្រ នៅ​ប្រទេស​ថៃ

៩) ភ្នំ Bukit Pagon មានកម្ពស់ ១,៨៥០ ​ម៉ែត្រ នៅ​ប្រទេស​ព្រុយណេ

១០) ភ្នំ​ឱរ៉ាល់ មានកម្ពស់ ១,៨១៣​ ម៉ែត្រ នៅ​ប្រទេស​កម្ពុជា

១១) ភ្នំ Bukit Timah មានកម្ពស់ ១៦៣.៦៣ ម៉ែត្រ នៅ​ប្រទេស​សិង្ហបុរី

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ seasia